Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 នៅ​លើក​ទីពីរ យ៉ូសែប​បាន​ប្រាប់ឲ្យ​បងប្អូន​របស់​លោក​ស្គាល់​លោក ដូច្នេះ​ក្រុមគ្រួសារ​របស់​យ៉ូសែប​ក៏​ត្រូវ​ផារ៉ោន​ស្គាល់ច្បាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 នៅ​លើក​ទីពីរ​ លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងៗ​របស់​គាត់​ស្គាល់​ ហើយ​ស្ដេច​ស្រុក​អេស៊ីព្ទ​ក៏​បាន​ដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 លុះ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​របស់​លោក​យ៉ូសែប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បងប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​លើក​ទី​ពីរ យូសុះ​បាន​ប្រាប់​ឲ្យ​បង​ប្អូន​របស់​គាត់​ស្គាល់​គាត់ ហើយ​ស្តេច​ហ្វៀរ៉‌អ៊ូន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​យូសុះ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 7:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ក៏​និយាយ​ទៅ​បង​ប្អូន នឹង​ពួក​គ្រួ​ឪពុក​ទាំង​អស់​ថា ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន​ទូល​ថា ពួក​បង​ប្អូន​ខ្ញុំ នឹង​គ្រួ​ឪពុក​ខ្ញុំ​ដែល​នៅ​ស្រុក​កាណាន​បាន​មក​ដល់​ខ្ញុំ​ហើយ


គាត់​ក៏​យក​បង​ប្អូន​៥​នាក់​ទៅ​ថ្វាយ​ផារ៉ោន​ឲ្យ​ទ្រង់​ស្គាល់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម