កិច្ចការ 24:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ប៉ុន្តែ លុះបានកន្លងមកបាន២ឆ្នាំហើយ នោះមានលោកព័រគាស-ភេស្ទុស មកឈរជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីច ចង់បានបំណាច់ ចំពោះសាសន៍យូដាផង បានជាលោកទុកឲ្យប៉ុលជាប់គុកនៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 ពីរឆ្នាំក្រោយមក ព័រគាសភេស្ទុសបានជំនួសតំណែងភេលីច។ ភេលីចចង់បំពេញចិត្តពួកយូដា ក៏ទុកឲ្យប៉ូលនៅជាប់គុក៕ សូមមើលជំពូកKhmer Christian Bible27 លុះពីរឆ្នាំកន្លងផុតទៅ កាលលោកព័រគាសភេស្ទុសបានមកទទួលមុខតំណែងជំនួសលោកភេលីច ហើយលោកភេលីចចង់យកចិត្ដពួកជនជាតិយូដា ក៏ទុកលោកប៉ូលឲ្យជាប់គុកតទៅទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 លុះពីរឆ្នាំបានកន្លងផុតទៅ លោកព័រគាស-ភេស្ទុស បានចូលមកកាន់តំណែងជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីចចង់យកចិត្តសាសន៍យូដា លោកភេលីចក៏ទុកឲ្យលោកប៉ុលនៅជាប់គុកដដែល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្តសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។ សូមមើលជំពូកអាល់គីតាប27 ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្ដសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។ សូមមើលជំពូក |