Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 តាមពិត ពួកគេ​បាន​ឃើញ​ទ្រភីម​អ្នកអេភេសូរ នៅ​ទីក្រុង​ជាមួយ​ប៉ូល ដូច្នេះ​ពួកគេ​ស្មាន​ថា​ប៉ូល​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ដ្បិត​កាល​ពី​មុន​ពួកគេ​ធ្លាប់​ឃើញ​លោក​ទ្រភីម​ ជា​អ្នក​ក្រុង​អេភេសូរ​នៅ​ក្នុង​ក្រុង​ជាមួយ​លោក​ប៉ូល​ នោះ​ពួកគេ​ស្មាន​ថា​លោក​ប៉ូល​បាន​នាំ​អ្នក​នោះ​ចូល​ក្នុង​ព្រះ​វិហារ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដ្បិត​ពីមុន គេឃើញ​លោក​ទ្រភីម ជា​អ្នក​ស្រុក​អេភេ‌សូរ នៅ​ជា‌មួយ​លោក​ក្នុង​ទី​ក្រុង ហើយ​គេ​ស្មាន​ថា លោក​ប៉ុល​បាន​នាំ​សាសន៍​ក្រិក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទី‌ក្រុង ហើយ​គេ​ស្មាន​ថា លោក​ប៉ូល​បាន​នាំ​គាត់​ចូល​ក្នុង​ម៉ាស្ជិទ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 21:29
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ


គាត់​លា​គេ​ទៅ​ដោយ​ពាក្យ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ក្រោយ​នេះ នៅ​ក្រុង​យេរូ‌សាឡិម​ជា​មិន​ខាន តែ​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ រួច​គាត់​ចុះ​សំពៅ ចេញ​ពី​អេភេសូរ​ទៅ


កំពុង​ដែល​អ័ប៉ុឡូស​នៅ​ក្រុង​កូរិន‌ថូស នោះ​ប៉ុល​បាន​ដើរ​កាត់​អស់​ទាំង​ស្រុក​ខាង​លើ រហូត​ដល់​ក្រុង​អេភេសូរ កាល​គាត់​រក​ឃើញ​សិស្ស​ខ្លះ នោះ​ក៏​សួរ​ថា


មាន​សូប៉ា‌ត្រុស ដែល​នៅ​ក្រុង​បេរា អើរី‌ស្តាក នឹង​សេគុន‌ដុស ពី​ពួក​ថែស្សា‌ឡូនីច កៃយុស នឹង​ធីម៉ូថេ ពី​ក្រុង​ឌើបេ ហើយ​ទីឃី‌កុស នឹង​ទ្រភីម ពី​ស្រុក​អាស៊ី គេ​ជូន​ដំណើរ​ទៅ​ត្រឹម​ស្រុក​អាស៊ី


អ្នក​អេរ៉ា‌ស្ទុស​បាន​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​អ្នក​ទ្រភីម​ចោល ទាំង​ឈឺ​នៅ​ក្រុង​មីលេត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម