Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ដោយហេតុនេះ ចូរ​អ្នក​ធ្វើ​ការនេះ​ដែល​យើង​ប្រាប់​ចុះ គឺ​យើង​មាន​បុរស​បួន​នាក់​ដែល​នៅ​ជាប់បំណន់​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ដូច្នេះ​ សូម​ធ្វើ​តាម​ដែល​យើង​ប្រាប់​បង​ចុះ​ ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​កំពុង​ជាប់​បំណន់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ សូម​បង​ធ្វើ​តាម​ពាក្យ​ដែល​យើង​បាន​ប្រាប់​ចុះ ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​ដែល​នៅ​ជាប់​បំណន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់

សូមមើលជំពូក ចម្លង

អាល់គីតាប

23 សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់

សូមមើលជំពូក ចម្លង




កិច្ចការ 21:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ច្បាប់​នៃ​ពួក​ន៉ាសារីត ក្នុង​កាល​ដែល​កំណត់​ញែក​ខ្លួន​ចេញ​នោះ​បាន​សំរេច​ហើយ ត្រូវ​ឲ្យ​នាំ​អ្នក​នោះ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ


នោះ​អ្នក​ន៉ាសារីត​ត្រូវ​កោរ​សក់​នៃ​ការ​ញែក​ខ្លួន​ចេញ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​យក​សក់​ដែល​បាន​ទុក​ក្នុង​វេលា​ញែក​ខ្លួន​ចេញ​នោះ ទៅ​ដាក់​លើ​ភ្លើង​ដែល​ឆេះ​នៅ​ក្រោម​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី


ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល នឹង​អ័គីឡា ទៅ​ជា​មួយ​ផង


ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ


ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​ឲ្យ​បាន​ពួក​យូដា ហើយ​ដូច​ជា​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ ដល់​ពួក​អ្នក​ដែល​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ (តែ​ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទេ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម