កិច្ចការ 17:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 ហើយក៏មិនត្រូវបីបាច់ថែរក្សាដោយដៃរបស់មនុស្ស ហាក់ដូចជាព្រះអង្គខ្វះអ្វីនោះដែរ ដ្បិតគឺព្រះអង្គទេតើ ដែលប្រទានជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់គ្នា។ សូមមើលជំពូកKhmer Christian Bible25 ហើយព្រះអង្គក៏មិនត្រូវការដៃរបស់មនុស្សឲ្យបម្រើព្រះអង្គ ហាក់បីដូចជាព្រះអង្គខ្វះអ្វីមួយនោះដែរ ព្រោះព្រះអង្គទេតើ ដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានរបស់សព្វសារពើ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ហើយព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ សូមមើលជំពូកអាល់គីតាប25 ហើយអុលឡោះក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាទ្រង់ដែរ ព្រោះទ្រង់ទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ សូមមើលជំពូក |
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានបន្ទូលថា