កិច្ចការ 15:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 លុះបានជជែកគ្នាជាយូរទៅ នោះពេត្រុសក្រោកឡើងនិយាយថា បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា កាលពីដើម ព្រះបានរើសក្នុងពួកយើងរាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយឲ្យបានជឿដោយសារមាត់ខ្ញុំ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ក្រោយពីមានការដេញដោលគ្នាជាច្រើន ពេត្រុសក៏ក្រោកឡើង និយាយនឹងពួកគេថា៖ “បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា តាំងពីគ្រាដំបូង ព្រះបានជ្រើសរើសពីចំណោមអ្នករាល់គ្នា ឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អតាមរយៈមាត់របស់ខ្ញុំ ហើយបានជឿ។ សូមមើលជំពូកKhmer Christian Bible7 ក្រោយពីបានពិភាក្សាគ្នាយ៉ាងច្រើនមក លោកពេត្រុសបានក្រោកឈរឡើងនិយាយទៅពួកគេថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា តាំងពីគ្រាមុន ព្រះជាម្ចាស់បានជ្រើសរើសនៅក្នុងចំណោមអ្នករាល់គ្នា គឺតាមរយៈមាត់របស់ខ្ញុំ សាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយជឿ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ក្រោយពីមានការជជែកវែកញែកគ្នាជាច្រើនមក លោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាជ្រាបស្រាប់ហើយថា នៅថ្ងៃដំបូង ព្រះបានរើសខ្ញុំ ក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយបានជឿ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។ សូមមើលជំពូកអាល់គីតាប7 ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា អុលឡោះបានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។ សូមមើលជំពូក |
ប៉ុន្តែនោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ