កិច្ចការ 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដូច្នេះ កាលប៉ុល នឹងបាណាបាសបានជជែកនឹងគេ ហើយមានសេចក្ដីដេញដោលគ្នាជាខ្លាំងរួចហើយ នោះពួកជំនុំបានដំរូវឲ្យប៉ុល នឹងបាណាបាស ព្រមទាំងអ្នកខ្លះទៀតក្នុងពួកគេ ឡើងទៅឯពួកសាវក នឹងពួកចាស់ទុំ នៅក្រុងយេរូសាឡិម ដើម្បីនឹងសួរបញ្ជាក់ពីដំណើរនោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ក្រោយពីប៉ូល និងបារណាបាសមានការប្រកែក និងការដេញដោលគ្នាមិនតិចជាមួយអ្នកទាំងនោះ គេក៏កំណត់ឲ្យប៉ូល និងបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីចំណោមពួកគេឡើងទៅជួបពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិម ដើម្បីនិយាយអំពីបញ្ហានេះ។ សូមមើលជំពូកKhmer Christian Bible2 ដូច្នេះ ក្រោយពីលោកប៉ូល និងលោកបារណាបាសបានប្រកែកជំទាស់នឹងពួកអ្នកទាំងនោះ ព្រមទាំងសួរដេញដោលយ៉ាងខ្លាំងរួចមក ពួកបងប្អូនក៏ចាត់លោកប៉ូល និងលោកបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីក្នុងចំណោមពួកគេឲ្យឡើងទៅក្រុងយេរូសាឡិម ដើម្បីជួបពួកសាវក និងពួកចាស់ទុំអំពីរឿងនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ក្រោយពីលោកប៉ុល និងលោកបាណាបាស បានប្រកែកជំទាស់ជាមួយពួកគេយ៉ាងខ្លាំងមក ក្រុមជំនុំបានតម្រូវឲ្យលោកប៉ុល លោកបាណាបាស និងបងប្អូនខ្លះទៀត ឡើងទៅជម្រាបពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម អំពីរឿងនេះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោកប៉ូល និងលោកបារណាបាស បានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណាបាស ឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ*អំពីរឿងនេះ។ សូមមើលជំពូកអាល់គីតាប2 ប៉ូល និងបារណាបាសបានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្ដចាត់លោកប៉ូល និងលោកបារណាបាសឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក និងក្រុមអះលីជំអះអំពីរឿងនេះ។ សូមមើលជំពូក |