កិច្ចការ 15:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ផ្ទុយទៅវិញ យើងជឿថា យើងបានសង្គ្រោះដោយសារតែព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ហើយសាសន៍ដទៃទាំងនោះក៏ដូចគ្នាដែរ”។ សូមមើលជំពូកKhmer Christian Bible11 យើងជឿថា យើងទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូដូចជាពួកគេដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ប៉ុន្ដែ យើងជឿថា យើងបានសង្គ្រោះ តាមរយៈព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ទេ មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។ សូមមើលជំពូកអាល់គីតាប11 ទេមិនបានទេ! ដ្បិតយើងជឿថាទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះដោយសារគុណរបស់អ៊ីសាជាអម្ចាស់»។ សូមមើលជំពូក |
ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនឹងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចំរើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ
យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យឡើយ