កិច្ចការ 13:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 គ្រូនោះនៅជាមួយនឹងអ្នកដំណាងជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូល៉ូស ជាអ្នកឆ្លៀវឆ្លាត លោកក៏ហៅបាណាបាស នឹងសុលមក ដើម្បីចង់ស្តាប់ព្រះបន្ទូល សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 គាត់នៅជាមួយអភិបាលឈ្មោះស៊ើគាសប៉ូឡូស ដែលជាមនុស្សឈ្លាសវៃ។ អភិបាលនេះចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះ ក៏ហៅបារណាបាស និងសូលមក។ សូមមើលជំពូកKhmer Christian Bible7 ដែលបាននៅជាមួយលោកអភិបាលម្នាក់ឈ្មោះស៊ើរគាសប៉ូឡូសជាមនុស្សដ៏ឈ្លាសវៃ លោកអភិបាលនោះបានអញ្ជើញលោកបារណាបាស និងលោកសុលឲ្យមកជួប ព្រោះគាត់ចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 គ្រូនោះនៅជាមួយលោកអភិបាលជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូឡូស ជាមនុស្សដ៏ឆ្លាតវៃ។ លោកបានហៅលោកបាណាបាស និងលោកសុលមក ព្រោះចង់ស្តាប់ព្រះបន្ទូលរបស់ព្រះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមមើលជំពូកអាល់គីតាប7 គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ស្តេចអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់បន្ទូលរបស់អុលឡោះ។ សូមមើលជំពូក |