កិច្ចការ 13:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 នែ មនុស្សដែលពេញដោយកិច្ចកល នឹងសេចក្ដីល្បិចគ្រប់យ៉ាង ជាកូននៃអារក្ស ហើយជាខ្មាំងសត្រូវ ដល់គ្រប់ទាំងសេចក្ដីសុចរិតអើយ តើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬអី សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 និយាយថា៖ “ឱ មនុស្សដែលពេញដោយឧបាយកល និងសេចក្ដីអាក្រក់គ្រប់យ៉ាង ជាកូនមារ និងជាខ្មាំងសត្រូវនៃគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌អើយ! តើឯងមិនព្រមឈប់បង្វែរមាគ៌ាដ៏ត្រង់របស់ព្រះអម្ចាស់ទេឬ? សូមមើលជំពូកKhmer Christian Bible10 រួចនិយាយថា៖ «នែ កូនអារក្សសាតាំងដែលពេញដោយសេចក្ដីបោកប្រាស់ និងល្បិចកលគ្រប់បែបយ៉ាង និងជាសត្រូវនៃសេចក្ដីសុចរិតទាំងឡាយអើយ! តើអ្នកមិនព្រមឈប់បង្វែរផ្លូវទៀងត្រង់របស់ព្រះអម្ចាស់ទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ហើយមានប្រសាសន៍ថា៖ «នែ៎ មនុស្សដែលពេញដោយកិច្ចកល និងល្បិចគ្រប់យ៉ាង ជាកូនរបស់អារក្ស ហើយជាខ្មាំងសត្រូវនៃអស់ទាំងសេចក្តីសុចរិតអើយ! តើអ្នកមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ហើយមានប្រសាសន៍ថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់មារ* អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់ដល់ណាទៀត!។ សូមមើលជំពូកអាល់គីតាប10 ហើយនិយាយថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់អ៊ីព្លេស អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់អុលឡោះជាអម្ចាស់ដល់ណាទៀត!។ សូមមើលជំពូក |
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង