Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 1:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ច‌ការ នឹង​ងារ​ជា​សាវក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ដើម្បី​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ និង​មុខងារជាសាវ័ក ដែល​យូដាស​បាន​បោះបង់ចោល​ដើម្បី​ទៅ​កន្លែង​របស់ខ្លួន”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ដើម្បី​ទទួល​យក​កិច្ចការ​នេះ​ ព្រមទាំង​តួនាទី​ជា​សាវក​ជំនួស​យូដាស​ដែល​បាន​បែរ​ចេញ​ ហើយ​ទៅ​តាម​ផ្លូវ​របស់​គាត់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដើម្បី​ទទួល​កិច្ច‌ការ និង​មុខ​ងារ​ជា​សាវក​ជំនួស​យូដាស ដែល​បាន​បោះ​បង់​ចោល​មុខ​ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ឲ្យ​បំពេញ​មុខងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខងារ​នេះ​ទៅ​ឯ​កន្លែង​របស់​គាត់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ឲ្យ​បំពេញ​មុខ‌ងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខ‌ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។

សូមមើលជំពូក ចម្លង




កិច្ចការ 1:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​វា​ត្រូវ​ជំនុំ‌ជំរះ នោះ​សូម​ឲ្យ​វា​មាន​ទោស ហើយ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​វា​ត្រឡប់​ជា​អំពើ​បាប​វិញ


រួច​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្តាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​វិញ


ឯ​ពួក​អ្នក​ទាំង​នោះ​នឹង​ថយ​ទៅ មាន​ទោស​អស់‌កល្ប​ជានិច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​វិញ។


ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ​វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង


ក្រោយ​ដែល​ទទួល​ចំណិត​នោះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ចូល​វា រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​វា​ថា ការ​អ្វី​ដែល​អ្នក​គិត​ធ្វើ នោះ​ចូរ​ធ្វើ​ជា​ប្រញាប់​ទៅ​ចុះ


កាល​ទូលបង្គំ​នៅ​ក្នុង​លោកីយ​ជា​មួយ​នឹង​គេ នោះ​ទូលបង្គំ​បាន​រក្សា​គេ ដោយ​ព្រះ‌នាម​ទ្រង់​ដែរ ទូលបង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ


ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ នឹង​ងារ​ជា​សាវក ដោយ‌សារ​ទ្រង់ សំរាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះ‌នាម​ទ្រង់


បើ​ខ្ញុំ​មិន​មែន​ជា​សាវក​ដល់​មនុស្ស​ឯ​ទៀត ក៏​គង់​តែ​ជា​សាវក​ដល់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ភស្តុ‌តាង ពី​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់


(ដ្បិត​ព្រះ ដែល​បណ្តាល​ឲ្យ​លោក​ពេត្រុស ធ្វើ​ជា​សាវក​ដល់​ពួក​កាត់​ស្បែក នោះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ ធ្វើ​ជា​សាវក​ដល់​ពួក​សាសន៍​ដទៃ​ដែរ)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម