កាឡាទី 4:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 គេមានសេចក្ដីឧស្សាហ៍ដល់អ្នករាល់គ្នាណាស់ តែមិនល្អទេ គឺគេចង់តែឲ្យអ្នករាល់គ្នាចោលយើងខ្ញុំចេញ ដើម្បីឲ្យអ្នករាល់គ្នាប្រឹងសង្វាតទៅតាមគេវិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 អ្នកទាំងនោះយកចិត្តទុកដាក់នឹងអ្នករាល់គ្នា មិនមែនដោយបំណងល្អទេ គឺដោយចង់បំបែកអ្នករាល់គ្នាចេញ ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងពួកគេវិញ។ សូមមើលជំពូកKhmer Christian Bible17 ពួកគេសង្វាតចង់បានអ្នករាល់គ្នា មិនមែនដោយបំណងល្អទេ ផ្ទុយទៅវិញ ពួកគេចង់បំបែកអ្នករាល់គ្នាចេញពីយើង ដើម្បីឲ្យអ្នករាល់គ្នាសង្វាតចង់បានពួកគេវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 អ្នកទាំងនោះគេយកចិត្តទុកដាក់នឹងអ្នករាល់គ្នាណាស់ តែមិនមានបំណងល្អទេ គឺគេចង់បំបែកអ្នករាល់គ្នាពីយើង ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងគេវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ សូមមើលជំពូកអាល់គីតាប17 រីឯពួកគេវិញ គេយកចិត្ដទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្ដទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ សូមមើលជំពូក |