Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​កាល​មុន​ដែល​មាន​សេចក្ដី​ជំនឿ​ចូល​មក នោះ​យើង​រាល់​គ្នា​ត្រូវ​បង្ខាំង​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​ត្រូវ​ឃុំ​ទុក សំរាប់​សេចក្ដី​ជំនឿ ដែល​ត្រូវ​លេច​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 មុនពេល​ជំនឿ​នេះ​បាន​មក​ដល់ យើង​ស្ថិតនៅ​ក្រោម​ការ​ឃ្លាំយាម​របស់​ក្រឹត្យវិន័យ ទាំង​ត្រូវបាន​បង្ខាំង រហូតដល់​ជំនឿដែល​រៀបនឹងមកដល់​ត្រូវបាន​បើកសម្ដែង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ប៉ុន្តែ​មុន​ពេល​ជំនឿ​មក​ដល់​ យើង​ត្រូវ​បាន​ឃុំ​ទុក​នៅ​ក្រោម​ក្រឹត្យវិន័យ​ គឺ​ត្រូវ​បាន​បង្ខាំង​រហូត​ដល់​ជំនឿ​ដែល​នឹង​មក​ត្រូវ​បើក​សំដែង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 មុន​ពេល​ជំនឿ​ចូល​មក យើង​បានជាប់​ឃុំ​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ទាំង​បង្ខាំង​ទុក​រហូត​ទាល់​តែ​ជំនឿ​ត្រូវ​លេច​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 មុន​ពេល​ជំនឿ​មក​ដល់ យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 មុន​ពេល​ជំនឿ​មក​ដល់​យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​ហ៊ូកុំ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។

សូមមើលជំពូក ចម្លង




កាឡាទី 3:23
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អង្គ ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​មាន​បន្ទូល​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​ប្រទាន​ព្រះ‌វិញ្ញាណ​មក ដោយ​មាន​កំរិត​ទេ


ដ្បិត​ព្រះ‌ទ្រង់​បាន​បង្ខាំង​ទាំង​អស់​គ្នា​ទុក​ក្នុង​សេចក្ដី​មិន​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​បាន​សំដែង​នូវ​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​គ្នា


រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ


ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រិត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ​បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ ដោយ‌សារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់


អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​ថា​ទេ​ឬ​អី


បើ​ព្រះ‌វិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទៀត​ទេ


ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដី​ជំនឿ ឥត​ទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ


ទាំង​រំពឹង​មើល​ដល់​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល‌ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម