Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ យ៉ូហាន 1:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះ​បិតា នឹង​ស្ថិតនៅ​ជាមួយ​យើង ក្នុង​សេចក្ដីពិត និង​សេចក្ដីស្រឡាញ់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ព្រះគុណ​ សេចក្ដី​មេត្ដា​ករុណា​ និង​សេចក្ដី​សុខសាន្ដ​ពី​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ពីព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​នឹង​ស្ថិត​ជាមួយ​យើង​នៅ​ក្នុង​សេចក្ដី​ពិត​ និង​សេចក្ដី​ស្រឡាញ់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សូម​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​សុខ​សាន្ត មកពី​ព្រះដ៏​ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រារបស់​ព្រះវរបិតា ស្ថិត​នៅ​ជាមួយ​យើង​ក្នុង​សេចក្ដី​ពិត និង​សេចក្ដី​ស្រឡាញ់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 សូម​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា និង​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​មក​យើង ក្នុង​សេចក្ដី​ពិត និង​ក្នុង​សេចក្ដី​ស្រឡាញ់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​មេត្តា‌ករុណា ហើយ​នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះវរ‌បិតា គឺ​ដោយ​សេចក្ដី​ពិត នឹង​សេចក្ដី​ស្រឡាញ់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 សូម​អុលឡោះ​ជា​បិតា និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ ប្រទាន​សេចក្តី​ប្រណី‌សន្តោស ចិត្ត​មេត្ដា‌ករុណា និង​សេចក្ដី​សុខ‌សាន្ដ​មក​យើង ក្នុង​សេចក្ដី​ពិត និង​ក្នុង​សេចក្ដី​ស្រឡាញ់។

សូមមើលជំពូក ចម្លង




២ យ៉ូហាន 1:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ការតមអាហារ​នៃ​ខែ​ទីបួន ការតមអាហារ​នៃ​ខែ​ទីប្រាំ ការតមអាហារ​នៃ​ខែ​ទីប្រាំពីរ និង​ការតមអាហារ​នៃ​ខែ​ទីដប់ នឹង​ត្រឡប់ជា​សេចក្ដីរីករាយ និង​អំណរ ហើយ​ជា​ពិធីបុណ្យ​ដ៏រីករាយ​ដល់​វង្សត្រកូល​យូដា​វិញ ដូច្នេះ​ចូរ​ស្រឡាញ់​សេចក្ដីពិត និង​សេចក្ដីសុខសាន្ត​ចុះ’។


ជូនចំពោះ​អស់អ្នក​ដ៏ជាទីស្រឡាញ់​របស់​ព្រះ ដែល​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន ដែល​រស់នៅ​រ៉ូម​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


ដ្បិត​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ការទទួលពិធីកាត់ស្បែក ឬ​ការមិនទទួលពិធីកាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ គឺ​ជំនឿ​ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដីស្រឡាញ់​ប៉ុណ្ណោះ ដែល​សំខាន់​។


ហើយ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃយើង បាន​កើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹង​ជំនឿ និង​សេចក្ដីស្រឡាញ់ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ជូនចំពោះ​ធីម៉ូថេ កូន​ដ៏ពិតប្រាកដ​របស់ខ្ញុំ​ខាង​ជំនឿ​។ សូមឲ្យ​ព្រះគុណ សេចក្ដីមេត្តា និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង មានដល់អ្នក​!


ចូរ​កាន់ខ្ជាប់​នូវ​គំរូ​នៃ​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​ជំនឿ និង​សេចក្ដីស្រឡាញ់​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


មិនមែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​ទេ គឺ​ថា​ព្រះអង្គ​បាន​ស្រឡាញ់​យើង​វិញ​ទេតើ ហើយ​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ឲ្យមក​ជា​យញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់យើង​——​ក្នុង​ការនេះ​ហើយ មាន​សេចក្ដីស្រឡាញ់​។


ពី​ខ្ញុំ ជា​ចាស់ទុំ ជូនចំពោះ​លោកស្រី​ដែល​ត្រូវបានជ្រើសតាំង និង​កូន‍ៗ​របស់​លោកស្រី​: អ្នករាល់គ្នា​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ក្នុង​សេចក្ដីពិត ហើយ​មិនមែន​តែ​ខ្ញុំ​ម្នាក់ប៉ុណ្ណោះ​ទេ គឺ​អស់អ្នក​ដែល​ស្គាល់​សេចក្ដីពិត​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម