Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 9:15 - ព្រះគម្ពីរខ្មែរសាកល

15 សូម​អរព្រះគុណ​ដល់​ព្រះ ចំពោះ​អំណោយទាន​ដែល​រកពាក្យថ្លែងពុំបាន​របស់​ព្រះអង្គ​!​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 សូម​អរព្រះគុណ​ព្រះជាម្ចាស់​ចំពោះ​អំណោយទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​ព្រោះ​អំណោយ‌ទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះ‌អង្គ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ចំពោះ​ព្រះ‌អំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ រក​ថ្លែង​ពុំ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​អំណោយ​ទាន​ទ្រង់​ដ៏​រក​ថ្លែង​ពុំ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​អរ​គុណ​អុលឡោះ ចំពោះ​អំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់​រក​ថ្លែង​ពុំ​បាន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 9:15
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​ព្រលឹង​របស់ទូលបង្គំ​បាន​ច្រៀងសរសើរតម្កើង​ព្រះអង្គ គឺ​មិន​នៅស្ងៀម​ឡើយ​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត​!​៕


វិសុទ្ធជន​របស់​ព្រះយេហូវ៉ា​អើយ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ ចូរ​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!


ជាការ​ល្អ​ណាស់​ដែល​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​ដែលជាព្រះ​ដ៏ខ្ពស់បំផុត


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


“សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះ នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​! ហើយ​សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​ផែនដី ក្នុងចំណោម​អស់​អ្នក​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​!”។


នៅ​វេលា​ដដែល​នោះ គាត់​ក៏​មកឈរនៅ​ក្បែរ ហើយ​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​និយាយប្រាប់​អំពី​បុត្រតូចនោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ការរំដោះ​ដល់​យេរូសាឡិម​។


ជាការពិត យើង​គ្រប់គ្នា​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ​ទៀត ពី​ភាពពេញលេញ​របស់​ព្រះអង្គ


“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បានជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រាតែមួយ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះបុត្រានោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិតអស់កល្បជានិច្ច​វិញ


ប៉ុន្តែ​អំណោយទាន​មិន​ដូច​ការបំពាន​ទេ​។ ជាការពិត ប្រសិនបើ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​ទៅហើយ ចុះទម្រាំ​ព្រះគុណ​របស់​ព្រះ និង​អំណោយទាន​នៃ​ព្រះគុណ​ពី​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ តើ​មានសម្បូរហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើសពីនេះ​អម្បាលម៉ានទៅទៀត​!


ដ្បិត​ថ្លៃឈ្នួល​របស់​បាប គឺ​សេចក្ដីស្លាប់ រីឯ​អំណោយទាន​របស់​ព្រះ គឺ​ជីវិតអស់កល្បជានិច្ច នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​៕


ព្រះអង្គ​ដែល​មិន​បាន​សំចៃទុក​សូម្បីតែ​ព្រះបុត្រា​របស់អង្គទ្រង់ គឺ​ប្រគល់​ព្រះបុត្រា​សម្រាប់​យើង​ទាំងអស់គ្នា​វិញ តើ​ព្រះអង្គ​នឹង​មិន​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង ជាមួយ​ព្រះបុត្រា​ទេ​ឬ​?


ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​ជ័យជម្នះ​ដល់​យើង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​!


ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ​! ព្រះអង្គ​តែងតែ​នាំ​យើង​ឲ្យមានជ័យជម្នះ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​សាយ​ក្លិនក្រអូប​នៃ​ចំណេះដឹង​អំពី​ព្រះអង្គ​នៅ​គ្រប់​ទីកន្លែង​តាមរយៈ​យើង​។


អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យបរិបូរ​ក្នុង​ការ​ទាំងអស់ រហូតដល់​មាន​ចិត្តទូលាយ​ក្នុង​ការ​ទាំងអស់ ដែល​នាំឲ្យមាន​ការអរព្រះគុណ​ដល់​ព្រះ​តាមរយៈ​យើង​។


ហើយ​ពួកគេ​នឹករលឹក​អ្នករាល់គ្នា ទាំង​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា ដោយព្រោះ​ព្រះគុណ​ដ៏​ប្រសើរហួសវិស័យ​របស់​ព្រះ ស្ថិត​នៅលើ​អ្នករាល់គ្នា​។


ចូរ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះដែលជាព្រះបិតា អំពី​គ្រប់ការទាំងអស់ ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


កាលណា​សត្វមានជីវិត​ទាំងនោះ​ថ្វាយ​សិរីរុងរឿង កិត្តិយស និង​ការអរព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក គឺ​ដល់​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម