Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 13:7 - ព្រះគម្ពីរខ្មែរសាកល

7 យើង​អធិស្ឋាន​ទៅ​ព្រះ កុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​ការ​អាក្រក់​អ្វីមួយ​ឡើយ​។ នេះ​មិនមែន​ដើម្បីឲ្យ​មើលទៅ​ដូចជា​យើង​បាន​ជាប់ការពិសោធ​នោះ​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការល្អ ទោះបី​មើលទៅ​ដូចជា​យើង​ធ្លាក់ចេញពីការពិសោធ​ក៏ដោយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ សូម​កុំ​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ​ឡើយ​ នេះ​មិន​មែន​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ យើង​ត្រូវបាន​ទទួល​ស្គាល់​នោះ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​អំពើ​ល្អ​ប៉ុណ្ណោះ​ ទោះបី​មើលទៅ​ យើង​ដូចជា​ត្រូវ​បាន​បដិសេធ​ចោល​ក៏ដោយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ យើង​អធិស្ឋាន​ដល់​ព្រះ សូមកុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​គួរ​នោះ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ ទោះ​ជា​មើល​ទៅ​ហាក់​ដូច​ជា​យើង​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 យើង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​បងប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះអង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ‌ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះអង្គ​គង់​ជា​មួយ​ក៏​ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រាប់​ជា​គួរ​ទេ គឺ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ល្អ​តែ​ប៉ុណ្ណោះ ហើយ​ឲ្យ​យើង​ខ្ញុំ​ទុក​ដូច​ជា​ត្រូវ​កាត់​ចេញ​វិញ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យើង​សូម‌អង្វរ​អុលឡោះ សូម​កុំ​ឲ្យ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​អ៊ីសា​នៅ​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ​ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​គាត់​នៅ​ជា​មួយ​ក៏​ដោយ

សូមមើលជំពូក ចម្លង




២ កូរិនថូស 13:7
25 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


ទូលបង្គំ​ទូល​អង្វរ​មិនមែន​ដើម្បីឲ្យ​ព្រះអង្គ​យក​ពួកគេ​ចេញ​ពី​ពិភពលោក​ទេ គឺ​ដើម្បីឲ្យ​ព្រះអង្គ​ការពារ​ពួកគេ​ពី​មេអាក្រក់​វិញ​។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ​; ចូរ​គិតគូរ​ធ្វើ​ការល្អ​នៅចំពោះ​មនុស្ស​ទាំងអស់​។


ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។


សូម​ជួយ​សួរសុខទុក្ខ​អ័ពេលេស​ជាទីគោរពរាប់អាន​ក្នុង​ព្រះ​គ្រីស្ទ​។ សូម​ជួយ​សួរសុខទុក្ខ​ក្រុមគ្រួសារ​របស់​អើរិស្តូប៊ូល​។


ជាការពិត ត្រូវតែ​មាន​ការបែក​ជា​បក្សពួក​ក្នុងចំណោម​អ្នករាល់គ្នា ដើម្បីឲ្យ​ជាក់ច្បាស់​ថា​អ្នកណា​ពិត ក្នុងចំណោម​អ្នករាល់គ្នា​។


ដ្បិត​មាន​គេ​និយាយថា​៖ “សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ ហើយ​ខ្លាំង​មែន ប៉ុន្តែ​ពេល​ខ្លួនគាត់​នៅជាមួយ គាត់​ខ្សោយ ហើយ​ពាក្យសម្ដី​របស់​គាត់​ក៏​គួរឲ្យមើលងាយ​ដែរ”។


ដ្បិត​មិនមែន​អ្នក​ដែល​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ទេ ដែល​ជា​ទីគោរពរាប់អាន គឺ​អ្នកដែល​ព្រះអម្ចាស់​ណែនាំឲ្យទទួលយក​នោះ​វិញ​៕


ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹង​ឃើញ​ថា យើង​មិនមែន​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ឡើយ​។


ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់នឹង​សេចក្ដីពិត​បាន​ឡើយ គឺ​អាច​ធ្វើ​អ្វី​បាន​សម្រាប់​តែ​សេចក្ដីពិត​ប៉ុណ្ណោះ​។


ជាការពិត យើង​អរសប្បាយ កាលណា​យើង​ខ្សោយ ហើយ​អ្នករាល់គ្នា​រឹងមាំ​; យើង​អធិស្ឋាន​សូម​សេចក្ដីនេះ​ទៀត គឺឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍​។


ផ្ទុយទៅវិញ យើង​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ថា​ជា​អ្នកបម្រើ​របស់​ព្រះ ក្នុង​គ្រប់ការទាំងអស់​: គឺ​ក្នុង​ការស៊ូទ្រាំ​យ៉ាងខ្លាំង ក្នុង​ទុក្ខវេទនា ការលំបាក និង​ការឈឺចាប់​;


ដ្បិត​យើង​គិតគូរ​ធ្វើ​ត្រឹមត្រូវ មិនគ្រាន់តែ​នៅចំពោះ​ព្រះអម្ចាស់​ប៉ុណ្ណោះទេ គឺ​នៅចំពោះ​មនុស្ស​ដែរ​។


ជាទីបញ្ចប់ បងប្អូន​អើយ អ្វីៗដែល​ពិត អ្វីៗដែល​គួរគោរព អ្វីៗដែល​សុចរិត អ្វីៗដែល​បរិសុទ្ធ អ្វីៗដែល​គួរស្រឡាញ់ អ្វីៗដែល​មានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើ​មាន​គុណធម៌​ណាមួយ ‍ឬ​សេចក្ដីគួរសរសើរ​ណាមួយ ចូរឲ្យ​គិត​អំពី​សេចក្ដីទាំងនោះ​ចុះ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ​ទាំងស្រុង ព្រមទាំង​រក្សា​វិញ្ញាណ ព្រលឹង និង​រូបកាយ​របស់អ្នករាល់គ្នា​ទាំងមូល​ឲ្យ​ឥតកំហុស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​។


សម្រាប់​ស្ដេច និង​សម្រាប់​អស់អ្នក​ដែល​មាន​តំណែងខ្ពស់ ដើម្បីឲ្យ​យើង​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏សុខសាន្ត និង​ស្ងប់ស្ងាត់ ដោយ​ការគោរពព្រះ និង​សេចក្ដីថ្លៃថ្នូរ​គ្រប់ជំពូក​។


ចូរ​ខំប្រឹង​បង្ហាញ​ខ្លួនអ្នក​ដល់​ព្រះ ថា​ជា​មនុស្ស​ដែល​ជាប់ការពិសោធ ជា​អ្នកធ្វើការ​ដែល​គ្មានអ្វីត្រូវអៀនខ្មាស ដែល​បង្រៀន​ព្រះបន្ទូល​នៃ​សេចក្ដីពិត​យ៉ាងត្រឹមត្រូវ​។


ព្រះអម្ចាស់​នឹង​ស្រោចស្រង់​ខ្ញុំ​ពី​ការ​អាក្រក់​គ្រប់យ៉ាង ហើយ​នឹង​សង្គ្រោះ​ខ្ញុំ​ទៅក្នុង​អាណាចក្រ​នៃមេឃ​របស់​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


អ្នករាល់គ្នា​ត្រូវ​មាន​កិរិយា​ល្អ​នៅក្នុងចំណោម​សាសន៍ដទៃ ធ្វើដូច្នេះ​ទោះបីជា​គេ​មួលបង្កាច់​អ្នករាល់គ្នា​ដូចជា​មនុស្សធ្វើអាក្រក់​ក៏ដោយ ក៏​គេ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ នៅ​ថ្ងៃ​នៃ​ការយាងមក ដោយសារ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម