Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 1:21 - ព្រះគម្ពីរខ្មែរសាកល

21 ពោលគឺ ព្រះអង្គ​ដែល​តាំង​យើង​ជាមួយ​អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រីស្ទ ព្រមទាំង​ចាក់ប្រេងអភិសេក​លើ​យើង គឺជា​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 គឺ​ព្រះជាម្ចាស់​ហើយ​ដែល​បាន​ចាក់​ប្រេងតាំង​ ​ព្រមទាំង​ធ្វើ​ឲ្យ​យើង​នៅ​ខ្ជាប់ខ្ជួន​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គឺ​ព្រះ​ហើយ​ដែល​តាំង​យើង​ឲ្យ​ខ្ជាប់‌ខ្ជួន​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ ហើយ​ដែល​បាន​ចាក់​ប្រេង​តាំង លើ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គឺ​ព្រះ‌ជាម្ចាស់​ហើយ ដែល​ប្រទាន​ឲ្យ​យើង និង​បងប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន​លើ​ព្រះ‌គ្រិស្ត ព្រម​ទាំង​បាន​ចាក់​ប្រេង លើ​យើង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រីឯ​អ្នក​ដែល​តាំង​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ដែល​ចាក់​ប្រេង​ឲ្យ​យើង នោះ​គឺ​ជា​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គឺ​អុលឡោះ​ហើយ ដែល​ប្រទាន​ឲ្យ​យើង និង​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន​លើ​អាល់ម៉ា‌ហ្សៀស ព្រម​ទាំង​បាន​ប្រទាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ឲ្យ​មក​សណ្ធិត​លើ​យើង​ផង

សូមមើលជំពូក ចម្លង




២ កូរិនថូស 1:21
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ស្រឡាញ់​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​ស្អប់​សេចក្ដីអាក្រក់​; ដោយហេតុនេះ ព្រះ គឺ​ព្រះ​របស់ព្រះអង្គ បាន​ចាក់ប្រេងអភិសេក​លើ​ព្រះអង្គ ដោយ​ប្រេង​នៃ​អំណរ ជាជាង​គូកន​របស់ព្រះអង្គ​។


គេ​នឹង​និយាយ​អំពី​ស៊ីយ៉ូន​ថា​៖ “ម្នាក់​នេះ និង​ម្នាក់​នោះ​បាន​កើត​នៅក្នុង​នាង”។ ព្រះ​ដ៏ខ្ពស់បំផុត ព្រះអង្គផ្ទាល់​នឹង​ធ្វើឲ្យ​នាង​ស្ថិតស្ថេរ​។


យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​ស្ថិតស្ថេរ​ជារៀងរហូត យើង​នឹង​ស្ថាបនា​បល្ល័ង្ក​របស់អ្នក​ឲ្យនៅ​ពីជំនាន់មួយទៅជំនាន់មួយ”។ សេឡា


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ឆ្លើយ​នឹង​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក​។ យើង​នឹង​រក្សា​អ្នក ហើយ​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​បណ្ដាជន ដើម្បី​ស្ដារ​ទឹកដី​នេះ​ឡើងវិញ ដើម្បី​កាន់កាប់​មរតក​ដែល​ជា​ទីស្ងាត់ជ្រងំ


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “រីឯ​ចំពោះ​យើង នេះ​ហើយ ជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​ពួកគេ គឺ​វិញ្ញាណ​របស់យើង​ដែល​សណ្ឋិត​នៅលើ​អ្នក និង​ពាក្យ​របស់យើង​ដែល​យើង​បាន​ដាក់​នៅក្នុង​មាត់​របស់អ្នក នឹង​មិន​ចាកចេញ​ពី​មាត់​របស់អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​នៃ​ពូជពង្ស​អ្នក​ឡើយ គឺ​ចាប់ពី​ឥឡូវនេះ​រហូតអស់កល្បជានិច្ច​!”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​៕


ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្ស​តូចទាប​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​រុំរបួស​ឲ្យ​មនុស្សដែល​បែកខ្ទេច​ក្នុង​ចិត្ត ដើម្បី​ប្រកាស​សេរីភាព​ដល់​ពួក​ឈ្លើយសឹក និង​ការដោះលែង​ដល់​ពួកអ្នកដែល​ជាប់គុក


ក៏​កុំ​ឲ្យ​ព្រះអង្គ​នៅស្ងាត់​ដែរ រហូតទាល់តែ​ព្រះអង្គ​បាន​តាំង​យេរូសាឡិម​ឡើង ហើយ​ធ្វើឲ្យទៅជា​ទីសរសើរ​នៅលើ​ផែនដី​។


រីឯ​ការចម្រើនឡើង​នៃ​ការគ្រប់គ្រង និង​សន្តិភាព​របស់ព្រះអង្គ គ្មាន​ទីបញ្ចប់​ឡើយ គឺព្រះអង្គនឹងគ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​លើ​អាណាចក្រ​របស់ព្រះអង្គ ដើម្បី​ស្ថាបនា និង​ទ្រទ្រង់​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​សម្រេច​ការនេះ​។


ព្រះអង្គ​ដែល​ព្រះ​បាន​ចាត់ឲ្យមក ថ្លែង​ព្រះបន្ទូល​របស់​ព្រះ ពីព្រោះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដោយ​គ្មាន​កម្រិត​។


គឺ​របៀបដែល​ព្រះ​បាន​ចាក់ប្រេងអភិសេក​លើ​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ព្រះចេស្ដា ព្រមទាំង​របៀបដែល​ព្រះអង្គ​បាន​យាងចុះឡើង​ប្រព្រឹត្តការល្អ និង​ប្រោស​អស់អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យជា ដោយសារ​ព្រះ​គង់នៅ​ជាមួយ​ព្រះអង្គ​។


រីឯ​ព្រះ​ដែល​អាច​ពង្រឹង​អ្នករាល់គ្នា​ដោយ​ដំណឹងល្អ​របស់ខ្ញុំ និង​ដោយ​ការប្រកាស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដោយ​ការបើកសម្ដែង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពី​យូរលង់​មកម្ល៉េះ


យ៉ាងណាមិញ អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម​ទេ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​។ ប្រសិនបើ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ទេ អ្នកនោះ​មិនមែន​ជា​របស់​ព្រះអង្គ​ឡើយ​។


ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នករាល់គ្នា​រហូតដល់​ទីបញ្ចប់ ឲ្យ​ឥតមានកន្លែងបន្ទោសបាន នៅក្នុង​ថ្ងៃ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


អ្នក​ដែល​រៀបចំ​យើង​សម្រាប់​ការនេះ​គឺ​ព្រះ​; ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​ជា​ថ្លៃកក់​ដល់​យើង​។


គឺ​ដូចដែល​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​ហើយ ចូរ​ចាក់ឫស ហើយ​ស្អាងឡើង​ក្នុង​ព្រះអង្គ ព្រមទាំង​ឈរមាំ​ក្នុង​ជំនឿ ដោយ​ចម្រើនឡើង​ក្នុង​ការអរព្រះគុណ​។


ដើម្បី​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ឲ្យ​ឥតបន្ទោសបាន​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង ដោយ​សេចក្ដីវិសុទ្ធ នៅពេល​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​ជាមួយ​វិសុទ្ធជន​ទាំងអស់​របស់​ព្រះអង្គ​! អាម៉ែន​៕


កម្សាន្ត​ចិត្ត​អ្នករាល់គ្នា ព្រមទាំង​ពង្រឹង​អ្នករាល់គ្នា​ក្នុង​គ្រប់ទាំង​កិច្ចការ​ដ៏ល្អ និង​ពាក្យសម្ដី​ដ៏ល្អ​៕


បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។


យ៉ាងណាមិញ ព្រះអម្ចាស់​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​ពង្រឹង​អ្នករាល់គ្នា ព្រមទាំង​រក្សា​អ្នករាល់គ្នា​ពី​មេអាក្រក់​។


កុំឲ្យ​សេចក្ដីបង្រៀន​ចម្លែក​ផ្សេងៗ​បង្វែរ​អ្នករាល់គ្នា​ចេញ​ឡើយ ដ្បិត​ជា​ការល្អ​ដែល​តាំង​ចិត្ត​ឲ្យខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ មិនមែន​ដោយ​វិន័យ​អំពី​អាហារ​ទេ​; វិន័យ​អំពី​អាហារទាំងនោះ មិន​ផ្ដល់ប្រយោជន៍​ដល់​អ្នក​ដែល​ដើរ​តាម​នោះ​ឡើយ​។


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ទទួល​ការចាក់ប្រេងអភិសេក​ពី​អង្គ​ដ៏វិសុទ្ធ ដូច្នេះ​អ្នក​ទាំងអស់គ្នា​ស្គាល់​ហើយ​។


រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


ព្រមទាំង​ធ្វើឲ្យ​យើង​ទៅជា​អាណាចក្រ​មួយ ជា​ពួក​បូជាចារ្យ​សម្រាប់​ព្រះដែលជាព្រះបិតា​របស់​ព្រះអង្គ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា​មាន​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន។


យើង​ណែនាំ​អ្នក​ឲ្យ​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បីឲ្យ​អ្នក​មានស្ដុកស្ដម្ភ ហើយ​ឲ្យ​ទិញ​សម្លៀកបំពាក់​ស​ដើម្បី​ស្លៀកពាក់ កុំឲ្យ​គេ​ឃើញ​សេចក្ដីគួរខ្មាស​នៃ​ភាពអាក្រាត​របស់អ្នក​ឡើយ ព្រមទាំង​ឲ្យ​ទិញ​ថ្នាំ​លាប​ភ្នែក​អ្នក ដើម្បីឲ្យ​អ្នក​បាន​មើលឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម