Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 4:2 - ព្រះគម្ពីរខ្មែរសាកល

2 ពីព្រោះ​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​បាន​ប្រគល់​ពាក្យបញ្ជា​យ៉ាងណា​ដល់​អ្នករាល់គ្នា តាមរយៈ​ព្រះអម្ចាស់​យេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​សេចក្ដី​បង្គាប់​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​តាមរយៈ​ព្រះអម្ចាស់​យេស៊ូ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ពាក្យ​ទូន្មាន​ដែល​យើង​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អម្ចាស់‌យេស៊ូវ ជា​យ៉ាង​ណា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​យ៉ាង​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​បញ្ញត្ត​ដែល​យើង​ខ្ញុំ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បង​ប្អូន​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​យ៉ាង​ណា។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 4:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


ចំពោះ​អ្នក​ដែល​គ្មានក្រឹត្យវិន័យ ខ្ញុំ​ត្រឡប់​ដូចជា​គ្មានក្រឹត្យវិន័យ ដើម្បី​ឈ្នះបាន​អ្នក​ដែល​គ្មានក្រឹត្យវិន័យ​មកវិញ​——​តាមពិត ខ្ញុំ​មិនមែន​គ្មានក្រឹត្យវិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​ស្ថិតនៅក្រោមក្រឹត្យវិន័យ​របស់​ព្រះ​គ្រីស្ទ​វិញ​។


ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត


ដ្បិត​នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ ដើម្បីឲ្យ​អ្នករាល់គ្នា​ចៀសវាង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ


ជាការពិត កាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា យើង​បាន​បង្គាប់​អ្នករាល់គ្នា​អំពី​ការនេះ​ថា ប្រសិនបើ​អ្នកណា​មិន​ព្រម​ធ្វើការ ក៏កុំឲ្យ​អ្នកនោះ​ហូប​ឡើយ​។


បងប្អូន​អើយ ឥឡូវនេះ យើង​សូម​បង្គាប់​អ្នករាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ឲ្យ​អ្នករាល់គ្នា​ចៀសចេញ​ពី​អស់ទាំង​បងប្អូន​ដែល​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​រស់នៅ​មិន​ស្របតាម​ទំនៀមទម្លាប់​ដែល​ពួកគេ​បាន​ទទួល​ពី​យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម