Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:34 - ព្រះគម្ពីរខ្មែរសាកល

34 ដូច្នេះ​អ្នកនោះ​ត្រូវបាន​បង្វែរអារម្មណ៍​។ ស្ត្រី​គ្មានប្ដី និង​ស្ត្រីព្រហ្មចារី ខ្វល់ខ្វាយ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់ ដើម្បីឲ្យ​បាន​វិសុទ្ធ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ រីឯ​ស្ត្រី​ដែល​រៀបការ​វិញ ខ្វល់ខ្វាយ​នឹង​កិច្ចការ​ខាង​លោកីយ៍ ថា​ធ្វើ​យ៉ាងណា​បាន​គាប់ចិត្ត​ប្ដី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ហើយ​គេ​មាន​ចិត្ដ​បែងចែក។​ រីឯ​ស្រ្ដី​ដែល​គ្មាន​ប្ដី​ និង​ស្រី​ក្រមុំ​វិញ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ ដើម្បី​ឲ្យ​នាង​បាន​បរិសុទ្ធ​ទាំង​រូបកាយ​ និង​វិញ្ញាណ​ ប៉ុន្ដែ​ស្រ្ដី​ដែល​មាន​ប្ដី​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ចិត្ដ​ប្ដី​ប៉ុណ្ណោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ហើយ​ចិត្ត​របស់​អ្នក​នោះ​បែង​ចែក។ ឯ​ស្ត្រី​គ្មាន​ប្តី និង​ស្ត្រី​ក្រ​មុំ នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អ​ម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​បរិសុទ្ធ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ តែ​ស្ត្រី​ដែល​មាន​ប្តី នាង​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្តី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ហើយ​ចិត្ត​អ្នក​នោះ​ត្រូវ​ប្រទាញ‌ប្រទង់។ ចំពោះ​ស្ត្រី​ដែល​គ្មាន​ប្ដី និង​ស្ត្រី​ក្រមុំ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​ព្រះអង្គ។ រីឯ​ស្ត្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ស្ត្រី​មាន​ប្ដី នឹង​ស្ត្រី​ក្រមុំ​ក៏​ខុស​ពី​គ្នា​យ៉ាង​នោះ​ដែរ គឺ​ស្ត្រី​ដែល​គ្មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ឲ្យ​បាន​បរិសុទ្ធ​ទាំង​ខ្លួន​ប្រាណ នឹង​ព្រលឹង​វិញ្ញាណ​ផង តែ​ស្ត្រី​ណា​ដែល​មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ប្ដី​បាន​ពេញ​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ហើយ​ចិត្ដ​អ្នក​នោះ​ត្រូវ​ប្រទាញ‌ប្រទង់។ ចំពោះ​ស្ដ្រី​ដែល​គ្មាន​ប្ដី និង​ស្ដ្រី​ក្រមុំ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​អ៊ីសា‌ជាអម្ចាស់ ដើម្បី​ជូន​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​គាត់។ រីឯ​ស្ដ្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ដ​ប្ដី។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:34
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះគឺ​ដោយសារ​គេ​ជា​ឈ្នួល ហើយ​គេ​មិន​យកចិត្តទុកដាក់​ចំពោះ​ចៀម​ឡើយ​។


ហើយក៏កុំ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​បាប ទុកជា​ឧបករណ៍​នៃ​សេចក្ដីទុច្ចរិត​ដែរ​។ ផ្ទុយទៅវិញ ចូរ​ថ្វាយ​ខ្លួនអ្នក​ដល់​ព្រះ ទុកជា​អ្នក​ដែល​រស់​ពីចំណោម​មនុស្សស្លាប់ ព្រមទាំង​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ដល់​ព្រះ ទុកជា​ឧបករណ៍​នៃ​សេចក្ដីសុចរិត​។


ពីព្រោះ​អ្នករាល់គ្នា​ត្រូវបាន​លោះមកវិញ​ដោយ​តម្លៃថ្លៃ​។ ដូច្នេះ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​រូបកាយ​របស់អ្នករាល់គ្នា​ចុះ​៕


រីឯ​អ្នក​ដែល​រៀបការ​វិញ ខ្វល់ខ្វាយ​នឹង​កិច្ចការ​ខាង​លោកីយ៍ ថា​ធ្វើ​យ៉ាងណា​បាន​គាប់ចិត្ត​ប្រពន្ធ


ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នករាល់គ្នា​ផ្ទាល់ មិនមែន​ដើម្បី​រារាំង​អ្នករាល់គ្នា​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នាប្រព្រឹត្តដោយ​គប្បី ហើយ​ផ្ដោតតែលើការបម្រើ​ព្រះអម្ចាស់​ដោយ​គ្មានការបង្វែរអារម្មណ៍​ឡើយ​។


ក្រៅពី​បញ្ហា​ខាងក្រៅ​ទាំងនេះ មាន​សម្ពាធ​លើ​រូបខ្ញុំ​ជា​រៀងរាល់ថ្ងៃ គឺ​កង្វល់​ចំពោះ​ក្រុមជំនុំ​ទាំងអស់​។


ខ្ញុំសូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​សេចក្ដីខ្នះខ្នែង​មក​ក្នុង​ចិត្ត​របស់​ទីតុស ជា​សេចក្ដីខ្នះខ្នែង​ដូចគ្នា​ដែលខ្ញុំមាន​ចំពោះ​អ្នករាល់គ្នា​។


បំណងចិត្ត និង​សេចក្ដីសង្ឃឹម​របស់ខ្ញុំ​គឺថា កុំឲ្យ​ខ្ញុំ​មានអ្វី​ត្រូវ​អៀនខ្មាស​ឡើយ ផ្ទុយទៅវិញ សូមឲ្យ​ព្រះ​គ្រីស្ទ​ត្រូវបាន​លើកតម្កើង​ក្នុង​រូបកាយ​របស់ខ្ញុំ ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​នៅឥឡូវនេះ​ដូច​សព្វដង ទោះបីជា​តាមរយៈ​ការរស់ ឬ​ការស្លាប់​ក៏ដោយ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ​ទាំងស្រុង ព្រមទាំង​រក្សា​វិញ្ញាណ ព្រលឹង និង​រូបកាយ​របស់អ្នករាល់គ្នា​ទាំងមូល​ឲ្យ​ឥតកំហុស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​។


ប្រសិនបើ​មនុស្សម្នាក់​មិន​ចេះ​គ្រប់គ្រង​ផ្ទះ​របស់ខ្លួនឯង តើ​អ្នកនោះ​នឹង​មើលថែ​ក្រុមជំនុំ​របស់​ព្រះ​ដូចម្ដេចកើត​?


ចំពោះ​ស្ត្រីមេម៉ាយ​ពិតប្រាកដ​ដែល​រស់នៅតែឯង គេ​សង្ឃឹម​លើ​ព្រះ ហើយ​នៅជាប់ក្នុង​សេចក្ដីទូលអង្វរ និង​សេចក្ដីអធិស្ឋាន​ទាំងយប់ទាំងថ្ងៃ


ពាក្យ​នេះ​គួរឲ្យទុកចិត្ត​។ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយសង្កត់ធ្ងន់​លើ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អ្នក​ដែល​ជឿ​ព្រះ បាន​ផ្ដោតចិត្ត​លើ​ការផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​។ សេចក្ដី​ទាំងនេះ​ល្អ និង​មានប្រយោជន៍​ដល់​មនុស្ស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម