Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:24 - ព្រះគម្ពីរខ្មែរសាកល

24 បងប្អូន​អើយ ចូរឲ្យ​ម្នាក់ៗ​ស្ថិតនៅ​ជាមួយ​ព្រះ ក្នុង​ភាព​យ៉ាងណាក៏ដោយ​ដែល​ខ្លួន​ត្រូវបាន​ត្រាស់ហៅ​នោះ​ចុះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 បងប្អូន​អើយ!​ ព្រះជាម្ចាស់​ត្រាស់ហៅ​បងប្អូន​ម្នាក់ៗ​នៅ​ក្នុង​សណ្ឋាន​យ៉ាង​ណា​ ចូរ​ឲ្យ​រស់នៅ​ក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ‍​ នៅ​ចំពោះ​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ត្រាស់​ហៅ នោះ​ត្រូវ​រស់​នៅ​តាម​សណ្ឋាន​នោះ​នៅ​ចំពោះ​ព្រះ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 បងប្អូន​អើយ កាល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​បងប្អូន បើ​បងប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ​មក នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ នៅ​ចំពោះ​ទ្រង់​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 បង​ប្អូន​អើយ កាល​អុលឡោះ​ត្រាស់​ហៅ​បង​ប្អូន បើ​បង​ប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ទ្រង់​ត​ទៅ​មុខ​ទៀត​ទៅ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


វា​ក៏​ចេញទៅ នាំ​វិញ្ញាណ​ប្រាំពីរ​ផ្សេងទៀត​ដែល​អាក្រក់ជាង​វា​មក​ជាមួយ ហើយ​ចូលទៅ​រស់នៅ​ទីនោះ​។ សភាព​ចុងក្រោយ​របស់​អ្នក​នោះ​បាន​អាក្រក់ជាង​សភាព​ដើម​ទៅទៀត​។ ជំនាន់​អាក្រក់​នេះ​នឹង​បាន​ដូច្នេះ​ដែរ”។


ដោយហេតុនេះ ទោះបីជា​អ្នករាល់គ្នា​ហូប ឬ​ផឹក ឬ​ធ្វើ​អ្វីក៏ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​សិរីរុងរឿង​របស់​ព្រះ​។


យ៉ាងណាមិញ ចូរឲ្យ​ម្នាក់ៗ​ដើរ តាមដែល​ព្រះអម្ចាស់​បាន​បែងចែក និង​តាមដែល​ព្រះ​បាន​ត្រាស់ហៅ​។ ខ្ញុំ​ក៏​បង្គាប់​ក្នុង​ក្រុមជំនុំ​ទាំងអស់​ឲ្យធ្វើ​ដូច្នេះ​ដែរ​។


ចូរឲ្យ​ម្នាក់ៗ​ស្ថិតនៅ​ក្នុង​សភាព​ដែល​ខ្លួន​ត្រូវបាន​ត្រាស់ហៅ​នោះ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម