Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 16:19 - ព្រះគម្ពីរខ្មែរសាកល

19 ក្រុមជំនុំ​ទាំងប៉ុន្មាន​នៅ​អាស៊ី ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អ័គីឡា និង​ព្រីស៊ីឡា ព្រមទាំង​ក្រុមជំនុំ​ក្នុង​ផ្ទះ​របស់​ពួកគាត់ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​យ៉ាងអស់ពីចិត្ត ក្នុង​ព្រះអម្ចាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​អាស៊ី​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ហើយ​លោក​អ័គីឡា​ និង​នាង​ព្រីសីល​ ​ព្រមទាំង​ក្រុមជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​ក៏​ជម្រាបសួរ​អស់​ពី​ចិត្ដ​មក​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ លោក​អ័រ‌គី​ឡា និង​នាង​ព្រី‌ស៊ីល ព្រ​ម​ទាំង​ក្រុម​ជំនុំ​ដែល​ប្រជុំ​នៅ​ផ្ទះ​គាត់ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត ក្នុង​ព្រះ‌អម្ចាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ក្រុម‌ជំនុំ​ទាំង‌ឡាយ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​មក​បងប្អូន។ លោក​អគី‌ឡា និង​នាង​ព្រីស៊ីល ព្រម​ទាំង​ក្រុម‌ជំនុំ​នៅ​ផ្ទះ​គាត់ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អស់​ទាំង​ពួក​ជំនុំ​នៅ​ស្រុក​អាស៊ី គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​អ័រ‌គីឡា នឹង​នាង​ព្រីស៊ីល ព្រម​ទាំង​ពួក​ជំនុំ​ដែល​ប្រជុំ​នៅ​ផ្ទះ​គេ សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​យ៉ាង​ថ្នម ក្នុង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ក្រុម‌ជំអះ​ទាំង‌ឡាយ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​មក​បង​ប្អូន។ លោក​អគីឡា និង​នាង​ព្រីស៊ីល ព្រម​ទាំង​ក្រុម‌ជំអះ​នៅ​ផ្ទះ​គាត់ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 16:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។


ក្រោយពី​ប៉ូល​បន្ត​ស្នាក់នៅ​ទីនោះ​ជាយូរ​ថ្ងៃ គាត់​ក៏​លា​បងប្អូន ហើយ​ចុះសំពៅ​ទៅ​ស៊ីរី​; ព្រីស៊ីឡា និង​អ័គីឡា​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ នៅ​កេងគ្រា ប៉ូល​បាន​កោរសក់ ពីព្រោះ​គាត់​បាន​បន់​។


គាត់​ជួប​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័គីឡា​អ្នក​ប៉ុនតុស និង​ព្រីស៊ីឡា​ប្រពន្ធ​របស់​គាត់ អ្នកទាំងពីរ​ទើប​មក​ពី​អ៊ីតាលី ពីព្រោះ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិយូដា​ទាំងអស់​ចេញ​ពី​រ៉ូម​។ ប៉ូល​ក៏​ទៅជួប​ពួកគេ


អ័ប៉ុឡូស​ចាប់ផ្ដើម​ប្រកាសយ៉ាងក្លាហាន​នៅក្នុង​សាលាប្រជុំ​។ ពេល​ព្រីស៊ីឡា និង​អ័គីឡា​បាន​ឮ ពួកគេ​ក៏​នាំ​គាត់​មក ហើយ​ពន្យល់​ដល់​គាត់​អំពី​មាគ៌ា​របស់​ព្រះឲ្យ​រឹតតែច្បាស់ថែមទៀត​។


គាត់​បាន​បន្ត​ធ្វើ​ដូច្នេះ​ក្នុងអំឡុង​ពីរ​ឆ្នាំ ធ្វើឲ្យ​អស់អ្នក​ដែល​រស់នៅ​អាស៊ី​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​។


ក្នុងចំណោម​យើង​មាន​ជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និង​អ្នក​ដែល​រស់នៅ​មេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី


សូម​ជួយ​សួរសុខទុក្ខ​ភីឡូឡូក និង​យូលាស នេរើស និង​ប្អូនស្រី​របស់​គាត់ ព្រមទាំង​អូលីមប៉ាស និង​វិសុទ្ធជន​ទាំងអស់​ដែល​នៅ​ជាមួយ​ពួកគាត់​។


សូម​ជួយ​សួរសុខទុក្ខ​បងប្អូន​នៅ​ឡៅឌីសេ សូម​ជួយ​សួរសុខទុក្ខ​នីមផាស និង​ក្រុមជំនុំ​នៅ​ផ្ទះ​នាង​ផង​។


សូម​ជួយ​សួរសុខទុក្ខ​ព្រីស៊ីឡា និង​អ័គីឡា ព្រមទាំង​ក្រុមគ្រួសារ​របស់​អូនេស៊ិភ័រ​ផង​។


ហើយ​ជូនចំពោះ​អាប់ភា​បងប្អូនស្រី​របស់យើង និង​អើឃីព​អ្នករួមប្រយុទ្ធ​ជាមួយយើង ព្រមទាំង​ជូនចំពោះ​ក្រុមជំនុំ​ដែល​នៅ​ផ្ទះ​របស់អ្នក​ដែរ​។


ពី​ខ្ញុំ ពេត្រុស ដែលជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានជ្រើសតាំង ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែលត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និង​ប៊ីធូនា


ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម