Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:48 - ព្រះគម្ពីរខ្មែរសាកល

48 ដូចដែល​មនុស្សម្នាក់​នៃធូលីដី​ជា​យ៉ាងណា អស់អ្នក​នៃធូលីដី​ក៏​ជា​យ៉ាងនោះ​ដែរ​; ដូចដែល​មនុស្សម្នាក់​នៃស្ថានសួគ៌​ជា​យ៉ាងណា អស់អ្នក​នៃស្ថានសួគ៌​ក៏​ជា​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

48 មនុស្ស​ម្នាក់​មក​ពី​ធូលី​ដី​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ធូលី​ដី​ក៏​ជា​យ៉ាង​នោះ​ដែរ​ ហើយ​មនុស្ស​ម្នាក់​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំងឡាយ​ដែល​មក​ពី​ស្ថានសួគ៌​ក៏​ជា​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 មនុស្ស​ម្នាក់​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី​ក៏​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្ថាន‌សួគ៌​ជា​យ៉ាង​ណា អស់​អ្នក​ដែល​កើត​ពី​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​ស្ថាន​បរម‌សុខ ក៏​មាន​លក្ខណៈ​ដូច​ព្រះអង្គ ដែល​នៅ​ស្ថាន​បរម‌សុខ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌អម្ចាស់ ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ ជា​យ៉ាង​ណា ពួក​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

48 អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​សូរ៉កា ក៏​មាន​លក្ខណៈ​ដូច​អ៊ីសា ដែល​នៅ​សូរ៉កា​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ដាម​រស់នៅ​បាន ១៣០ ឆ្នាំ គាត់​ក៏​បង្កើត​កូនប្រុសម្នាក់​ដែល​មាន​លក្ខណៈដូច​គាត់ តាម​រូបរាង​របស់គាត់ ហើយ​ដាក់ឈ្មោះ​កូននោះ​ថា​សេថ​។


ដូច្នេះ អ្នករាល់គ្នា​គួរតែ​បាន​គ្រប់លក្ខណ៍ ដូចដែល​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​គ្រប់លក្ខណ៍​ដែរ​។


អ្វី​ដែល​កើតមក​ពី​សាច់ឈាម គឺជា​សាច់ឈាម ហើយ​អ្វី​ដែល​កើតមក​ពី​ព្រះវិញ្ញាណ គឺជា​វិញ្ញាណ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម