Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:27 - ព្រះគម្ពីរខ្មែរសាកល

27 ប្រសិនបើ​អ្នកណា​និយាយ​ភាសាដទៃ ត្រូវ​និយាយ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ឬ​យ៉ាងច្រើនបំផុត​បី​នាក់ ហើយ​ឲ្យ​និយាយ​ម្នាក់ម្ដងៗ រួច​ឲ្យ​ម្នាក់​បកប្រែ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 បើ​មាន​អ្នកណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ត្រូវ​ឲ្យ​មាន​ពីរ​នាក់​ ឬ​បី​នាក់​យ៉ាងច្រើន​ ហើយ​ត្រូវ​និយាយ​ម្នាក់​ម្ដងៗ​ និង​ចូរ​ឲ្យ​មាន​ម្នាក់​បកប្រែ​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 បើ​មាន​អ្នក​ណា​និយាយ​ភាសា​ដទៃ ត្រូវ​និយាយ​តែ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្ត​ងៗ រួច​ត្រូវ​មាន​ម្នាក់​បក​ប្រែ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 បើ​បងប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 បើ​មាន​អ្នក​ណា​និយាយ​ជា​ភាសា​ដទៃ នោះ​និយាយ​បាន​តែ​២​ឬ​៣​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្តងៗ​ផង រួច​ត្រូវ​មាន​អ្នក​១​ជា​អ្នក​បក​ប្រែ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 បើ​បង​ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:27
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សកម្មភាព​នៃ​ព្រះចេស្ដា​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការថ្លែងព្រះបន្ទូល​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការពិសោធ​វិញ្ញាណ​បានប្រទាន​ដល់​ម្នាក់ទៀត ភាសាដទៃ​ផ្សេងៗ​បានប្រទាន​ដល់​ម្នាក់ទៀត ហើយ​អំណោយទាននៃ​ការបកប្រែ​ភាសាដទៃ​បានប្រទាន​ដល់​ម្នាក់ទៀត​។


ដូច្នេះ ចូរឲ្យ​អ្នក​ដែល​និយាយ​ភាសាដទៃ​អធិស្ឋាន ដើម្បីឲ្យ​ចេះ​បកប្រែ​ដែរ​។


ជាការពិត អ្នក​ដែល​និយាយ​ភាសាដទៃ មិនមែន​និយាយ​ទៅកាន់​មនុស្ស​ទេ គឺ​និយាយ​ទៅកាន់​ព្រះ​វិញ ដ្បិត​គ្មានអ្នកណា​ស្ដាប់យល់​ឡើយ​; តាមពិត អ្នកនោះ​និយាយ​អាថ៌កំបាំង​ក្នុង​វិញ្ញាណ​ទេ​។


បងប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា ម្នាក់ៗ​មាន​ទំនុកតម្កើង មាន​ការបង្រៀន មាន​ការបើកសម្ដែង មាន​ភាសាដទៃ មាន​ការបកប្រែ​; ចូរ​ធ្វើ​ការ​ទាំងអស់​ដើម្បី​ស្អាងទឹកចិត្ត​។


ប្រសិនបើ​គ្មាន​អ្នកបកប្រែ អ្នកនោះ​ត្រូវ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ហើយ​និយាយ​ទៅកាន់​ខ្លួនឯង និង​ព្រះ​។


ខ្ញុំ​ចង់ឲ្យ​អ្នក​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ដែរ ក៏ប៉ុន្តែ​ចង់ឲ្យ​ថ្លែងព្រះបន្ទូល​ជាជាង ដ្បិត​អ្នក​ដែល​ថ្លែងព្រះបន្ទូល ប្រសើរជាង​អ្នក​ដែល​និយាយ​ភាសាដទៃ លើកលែងតែ​អ្នកនោះ​ចេះ​បកប្រែ ដើម្បីឲ្យ​ក្រុមជំនុំ​បាន​ទទួល​ការស្អាងទឹកចិត្ត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម