Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:1 - ព្រះគម្ពីរខ្មែរសាកល

1 បងប្អូន​អើយ ចំពោះ​សេចក្ដី​ខាងវិញ្ញាណ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 បងប្អូន​អើយ!​ ចំពោះ​សេចក្ដី​ខាង​វិញ្ញាណ​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​នៅ​ល្ងង់ខ្លៅ​ទៀត​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចំណែក​ឯ​អំណោយ‌ទាន​ខាង​វិញ្ញាណ បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចំណែក​ឯ​អំណោយ​ទាន​ខាង​វិញ្ញាណ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​អំណោយ​ទាន​របស់​រស‌អុលឡោះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ខ្ញុំ​បាន​រៀបគម្រោង​មករក​អ្នករាល់គ្នា​ជាច្រើនលើកច្រើនសា ដើម្បីឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ខ្ញុំ​បាន​ទទួល​នៅក្នុងចំណោម​សាសន៍ដទៃ​ឯទៀត​ដែរ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​រារាំង​រហូតដល់​ពេលនេះ​។


បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ដូនតា​របស់យើង​សុទ្ធតែ​នៅ​ក្រោម​ពពក ហើយ​ពួកគាត់​ទាំងអស់គ្នា​បាន​ដើរឆ្លងកាត់​សមុទ្រ


ប្រសិនបើ​អ្នកណា​គិតថា ខ្លួនឯង​ជា​អ្នកថ្លែងព្រះបន្ទូល ឬ​ជា​មនុស្ស​ខាងវិញ្ញាណ អ្នកនោះ​ត្រូវ​ទទួលស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​នេះ ជា​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​។


បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ទុក្ខវេទនា​របស់យើង​ដែល​កើតឡើង​នៅ​អាស៊ី​ទេ គឺ​យើង​រងសម្ពាធ​ហួសប្រមាណ លើសពី​កម្លាំង​របស់យើង រហូតដល់​យើង​អស់សង្ឃឹម​ថា​នឹង​បាន​រស់​ទៀតផង​។


ព្រះអង្គ​បាន​ប្រទានឲ្យ​អ្នកខ្លះ​ធ្វើជា​សាវ័ក អ្នកខ្លះ​ធ្វើជា​អ្នកថ្លែងព្រះបន្ទូល អ្នកខ្លះ​ធ្វើជា​អ្នកផ្សាយដំណឹងល្អ អ្នកខ្លះ​ធ្វើជា​អ្នកគង្វាល និង​គ្រូបង្រៀន


បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។


ប៉ុន្តែ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ធ្វើព្រងើយ​នឹង​ការ​មួយ​នេះ​ឡើយ គឺថា នៅចំពោះ​ព្រះអម្ចាស់ មួយ​ថ្ងៃ​ដូចជា​មួយពាន់​ឆ្នាំ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូចជា​មួយ​ថ្ងៃ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម