Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 65:20 - ព្រះគម្ពីរខ្មែរសាកល

20 នៅ​ទីនោះ​នឹង​លែង​មាន​ទារក​ដែលរស់បានតែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចំណាស់​ដែល​រស់​មិន​បាន​ពេញ​អាយុ​របស់ខ្លួន​នោះ​ទៀតឡើយ ដ្បិត​អ្នកណាដែល​ស្លាប់​ក្នុង​អាយុ​មួយរយ​ឆ្នាំ គឺរាប់ជា​ក្មេង ហើយ​អ្នកណាដែល​អាយុ​មិនដល់​មួយរយ​ឆ្នាំ គឺរាប់ជា​អ្នកដែល​ត្រូវបណ្ដាសា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ ឲ្យ​ពេញ​កំណត់​អាយុ​ទៀត​ដែរ ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​មួយរយ​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​មួយរយ​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្ដាសា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ បួន​ដប់​ថ្ងៃ​ទៀត​ដែរ ប្រជា‌ជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំ រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ​ឲ្យ​ពេញ​កំណត់​អាយុ ត​ទៅ​ទៀត ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​១០០​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​១០០​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្តាសា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ បួន​ដប់​ថ្ងៃ​ទៀត​ដែរ ប្រជា‌ជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំ រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។

សូមមើលជំពូក ចម្លង




អេសាយ 65:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មនុស្ស​ណា​ចង់បាន​ជីវិត ហើយ​ស្រឡាញ់​អាយុ​វែង ដើម្បីឲ្យ​ខ្លួន​បាន​ឃើញ​សេចក្ដី​ល្អ​?


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​បើកសម្ដែង​ដល់​ត្រចៀក​ខ្ញុំ​ថា​៖ “សេចក្ដីទុច្ចរិត​នេះ​នឹង​មិន​ត្រូវបាន​លុបលាង​ឲ្យ​អ្នករាល់គ្នា​ឡើយ រហូតដល់​អ្នករាល់គ្នា​ស្លាប់​!”។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ហើយ​។


វេទនា​ដល់​មនុស្ស​អាក្រក់​ហើយ ពួកគេ​នឹង​រងទុក្ខ ដ្បិត​ទង្វើ​នៃ​ដៃ​របស់ពួកគេ នឹង​ត្រូវបាន​ធ្វើ​ដល់​ពួកគេ​វិញ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘បុរស​ចំណាស់ និង​ស្ត្រី​ចំណាស់​នឹង​អង្គុយ​តាម​កន្លែងសាធារណៈ​ក្នុង​យេរូសាឡិម​ម្ដងទៀត គ្រប់គ្នា​មាន​ឈើច្រត់​នៅ​ដៃ​របស់ខ្លួន ដោយព្រោះ​មាន​អាយុ​ច្រើន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម