Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:7 - ព្រះគម្ពីរខ្មែរសាកល

7 ការទាំងនោះ​ត្រូវបាន​និម្មិតបង្កើត​នៅ​ឥឡូវនេះ គឺ​មិនមែន​តាំងពីដើម​ទេ​។ មុន​ថ្ងៃនេះ អ្នក​មិនដែល​ឮ​អំពី​ការទាំងនោះ​ទេ ក្រែងលោ​អ្នក​និយាយថា​: ‘មើល៍! ខ្ញុំ​ដឹង​ការទាំងនោះ​ហើយ​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ អ្នក​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​អ្នក​និយាយ​ថា មើល៍ ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើត តែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេ រហូត​មក​ទល់​ពេល​នេះ អ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយ ដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា “ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ ឯង​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​ឯង​និយាយ​ថា មើល ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើត តែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេ រហូត​មក​ទល់​ពេល​នេះ អ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយ ដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា “ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។

សូមមើលជំពូក ចម្លង




អេសាយ 48:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បាន​ឮ​អំពីការទាំងនោះ​ហើយ ដូច្នេះ​ចូរ​សង្កេតមើល​ការទាំងអស់​នោះ​ចុះ​! ចុះ​ម្ដេចក៏​អ្នក​មិន​ប្រកាស​អំពីការទាំងនោះ​? ចាប់ពីឥឡូវនេះទៅ យើង​នឹង​តំណាល​ការថ្មី​ឲ្យ​អ្នក​ស្ដាប់ គឺ​ការលាក់កំបាំង​ដែល​អ្នក​មិនដែល​ដឹង​។


មែនហើយ អ្នក​មិនដែល​ឮ​ទេ មែនហើយ អ្នក​មិនដែល​ដឹង​ផង មែនហើយ តាំងពីដើម​ត្រចៀក​របស់អ្នក​មិនទាន់​បាន​បើក​នៅឡើយ​។ ដ្បិត​យើង​បាន​ដឹង​ថា​អ្នក​នឹង​ក្បត់ទាំងស្រុង ក៏​ដឹង​ថា​អ្នក​ត្រូវបាន​ហៅថា​មនុស្ស​បំពាន​តាំងពី​ផ្ទៃម្ដាយ​។


ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖ “បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម