Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:4 - ព្រះគម្ពីរខ្មែរសាកល

4 ពួកគេ​នឹង​ដុះឡើង​នៅក្នុង​ស្មៅ ដូចជា​ដើមសូល​នៅក្បែរ​ផ្លូវទឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

4 កូន​ចៅ​របស់​អ្នក​នឹង​ចំរើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។

សូមមើលជំពូក ចម្លង




អេសាយ 44:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកនោះ​ដូចជា​ដើមឈើ​ដែល​ដាំ​នៅក្បែរ​ផ្លូវទឹក ដែល​បង្កើត​ផ្លែ​តាម​រដូវ ហើយ​ស្លឹក​វា​មិនចេះ​ក្រៀមស្វិត​ឡើយ អ្វីៗ​ទាំងអស់​ដែល​អ្នកនោះ​ធ្វើ​នឹង​ចម្រើនឡើង​។


ពូជពង្ស​របស់អ្នក​នឹង​បាន​ច្រើន​ដូច​ខ្សាច់ កូនចៅ​ពី​ខ្លួន​របស់អ្នក​នឹង​បាន​ច្រើន​ដូច​គ្រាប់​ខ្សាច់​; ឈ្មោះ​របស់ពួកគេ​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ ក៏​មិន​ត្រូវបាន​បំផ្លាញ​ពីមុខ​យើង​ដែរ”។


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


ដ្បិត​ដូចដែល​ផែនដី​ធ្វើឲ្យ​ចេញ​ពន្លក ហើយ​សួនច្បារ​ធ្វើឲ្យ​អ្វីដែលព្រោះ​នៅ​ទីនោះ​ដុះឡើង​យ៉ាងណា ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ក៏​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត និង​សេចក្ដីសរសើរតម្កើង​ដុះឡើង នៅចំពោះ​ប្រជាជាតិ​ទាំងអស់​យ៉ាងនោះដែរ​៕


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​មនុស្ស​ជាច្រើន​ក្នុង​អ្នក​ដែល​ឮ​ព្រះបន្ទូល​បាន​ជឿ ហើយ​ចំនួន​មនុស្សប្រុស​មានដល់​ប្រមាណ​ប្រាំពាន់​នាក់​។


ហ្វូងមនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​ព្រះអម្ចាស់​ក៏​ត្រូវបាន​បន្ថែម​កាន់តែច្រើនឡើងៗ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម