Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:5 - ព្រះគម្ពីរខ្មែរសាកល

5 នោះ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​បើកសម្ដែង ហើយ​មនុស្ស​ទាំងអស់​នឹង​ឃើញ​ជាមួយគ្នា​។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​នោះ អុលឡោះ‌តាអាឡា​នឹង​សំដែង​សិរី‌រុង‌រឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច្នេះ»។

សូមមើលជំពូក ចម្លង




អេសាយ 40:5
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​សង់​ស៊ីយ៉ូន​ឡើងវិញ ហើយ​លេចមក​ក្នុង​សិរីរុងរឿង​របស់ព្រះអង្គ​។


ព្រះអង្គ​ទ្រង់​បែរមក​ឯ​ពាក្យអធិស្ឋាន​របស់​មនុស្សទ័លក្រ ក៏​មិន​មើលងាយ​សេចក្ដីអធិស្ឋាន​របស់ពួកគេ​ឡើយ​។


សូមឲ្យ​មានព្រះពរ​ដល់​ព្រះនាម​ដ៏រុងរឿង​របស់ព្រះអង្គ​ជារៀងរហូត សូមឲ្យ​ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ​! អាម៉ែន​! អាម៉ែន​!


កិត្តិយស និង​អានុភាព​នៅចំពោះ​ព្រះអង្គ ឫទ្ធានុភាព និង​សិរីរុងរឿង​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ​។


ផ្ទៃមេឃ​បាន​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​ប្រជាជាតិ​ទាំងអស់​បាន​ឃើញ​សិរីរុងរឿង​របស់ព្រះអង្គ​។


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​បដិសេធ ហើយ​បះបោរ​វិញ នោះ​អ្នករាល់គ្នា​នឹង​ត្រូវ​ដាវ​ត្របាក់ស៊ី”។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​មានបន្ទូល​ហើយ​។


ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នេះ​កើនឡើង ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នេះ​កើនឡើង​ហើយ​! ព្រះអង្គ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​! ព្រះអង្គ​បាន​ពង្រីក​អស់ទាំង​ព្រំដែន​នៃ​ទឹកដី​ហើយ​!


ចូរ​ស្វែងរក​ក្នុង​សៀវភៅ​របស់​ព្រះយេហូវ៉ា ហើយ​អាន​មើល៍​ចុះ​! គ្មាន​សត្វ​ណាមួយ​ក្នុង​សត្វ​ទាំងនោះ​ខានមក គ្មាន​សត្វ​ណាមួយ​ខ្វះ​គូ​ឡើយ ដ្បិត​ព្រះឱស្ឋ​របស់ព្រះអង្គ​បាន​បង្គាប់​ការនេះ គឺ​ព្រះវិញ្ញាណ​របស់ព្រះអង្គ​ហើយ ដែល​ប្រមូល​ពួកវា​មក​។


គឺ​ចេញផ្កាយ៉ាងសន្ធឹក ហើយ​ត្រេកអរ​ដោយ​អំណរ ព្រមទាំង​ស្រែកហ៊ោសប្បាយ​ផង​។ សិរីរុងរឿង​របស់​លីបង់​នឹង​ត្រូវបាន​ប្រទាន​ដល់​វា ព្រមទាំង​អានុភាព​របស់​កើមែល និង​វាល​សារ៉ូន​ផង​; គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា ជា​អានុភាព​របស់​ព្រះ​នៃយើងរាល់គ្នា​។


ជ្រលងភ្នំ​ទាំងអស់​នឹង​ត្រូវបាន​លើកឡើង ហើយ​អស់ទាំង​ភ្នំ និង​ទីទួល​នឹង​ត្រូវបាន​ពង្រាប រីឯ​ទីគ្រលិកគ្រលុក​នឹង​ទៅជា​ទីរាប ហើយ​ទីរដិបរដុប​នឹង​ទៅជា​ទីស្មើ


ដើម្បីឲ្យ​គេ​បាន​ឃើញ និង​ដឹង ព្រមទាំង​ពិចារណា ហើយ​ចាប់ភ្លឹក​ជាមួយគ្នា​ថា ព្រះហស្ត​របស់​ព្រះយេហូវ៉ា​បាន​ធ្វើ​ការនេះ ហើយ​ថា អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​និម្មិតបង្កើត​ការនេះ​។


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


នោះ​អ្នក​នឹង​រីករាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​យើង​នឹង​ឲ្យ​អ្នក​ជិះ​លើ​កន្លែងខ្ពស់​នៃ​ផែនដី ព្រមទាំង​ចិញ្ចឹម​អ្នក​ដោយ​មរតក​របស់​យ៉ាកុប​ដូនតា​អ្នក”។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​៕


ពួកគេ​ស្រែក​ទៅវិញទៅមក​ថា​៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​! ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ”។


ចូរ​ក្រោកឡើង​! ចូរ​ភ្លឺឡើង​! ដ្បិត​ពន្លឺ​របស់អ្នក​បាន​មក​ដល់​ហើយ សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​បាន​រះឡើង​មកលើ​អ្នក​ហើយ​។


ដ្បិត​ព្រះយេហូវ៉ា​នឹង​ជំនុំជម្រះ​គ្រប់ទាំង​សាច់​ដោយ​ភ្លើង និង​ដោយ​ដាវ​របស់ព្រះអង្គ នោះ​អ្នក​ដែលត្រូវ​ព្រះយេហូវ៉ា​សម្លាប់​នឹង​មានច្រើន​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដ្បិត​យើង​ស្គាល់​ទង្វើ និង​គំនិត​របស់ពួកគេ​។ នឹង​មានពេល​មកដល់​ដើម្បី​ប្រមូល​អស់ទាំង​ប្រជាជាតិ និង​ភាសា នោះ​ពួកគេ​នឹង​មក ហើយ​ឃើញ​សិរីរុងរឿង​របស់យើង​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: រាល់​ថ្ងៃចូលខែ និង​រាល់​ថ្ងៃសប្ប័ទ គ្រប់ទាំង​សាច់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​យើង​។


គ្រប់ទាំង​សាច់​អើយ ចូរ​ស្ងៀម​នៅចំពោះ​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​តើនឡើង​ពី​ដំណាក់​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ហើយ​៕


គឺជា​ពន្លឺ​សម្រាប់​ការបើកសម្ដែង​ដល់​សាសន៍ដទៃ និង​ជា​សិរីរុងរឿង​ដល់​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់ព្រះអង្គ”។


នោះ​មនុស្ស ទាំងអស់​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ’”។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


អេសាយ​មានប្រសាសន៍​សេចក្ដីទាំងនេះ ពីព្រោះ​លោក​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ហើយក៏​ថ្លែង​អំពី​ព្រះអង្គ​។


ដូចដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះបុត្រា​នូវ​សិទ្ធិអំណាច​លើ​មនុស្ស ទាំងអស់ និង​ដើម្បីឲ្យ​ព្រះបុត្រា​បាន​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ព្រះបុត្រា​ដែរ​។


‘ព្រះ​មានបន្ទូលថា នៅ​ថ្ងៃចុងបញ្ចប់​នឹង​កើតមាន​ដូច្នេះ​: យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​របស់យើង​លើ​មនុស្ស គ្រប់គ្នា កូនប្រុស​កូនស្រី​របស់អ្នករាល់គ្នា​នឹង​ព្យាករ ពួក​កំលោះ​របស់អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ត ពួក​ចាស់ៗ​របស់អ្នករាល់គ្នា​នឹង​យល់សប្តិ​។


ដោយ​ត្រូវបាន​ដោះ​ស្បៃ​ចេញ​ពី​មុខ​ស្រាប់ហើយ យើង​ទាំងអស់គ្នា​កំពុង​បំប្លាត​រស្មីរុងរឿង​របស់​ព្រះអម្ចាស់ ហើយ​កំពុង​ត្រូវបាន​ផ្លាស់ប្រែ​ទៅជា​រូបរាង​ដូច​ព្រះអង្គ ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង​។ ការនេះ​បាន​ចេញពី​ព្រះអម្ចាស់​ដែលជា​វិញ្ញាណ​៕


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ព្រះបុត្រា​ជា​រស្មី​នៃ​សិរីរុងរឿង និង​ជា​រូបតំណាង​នៃ​សណ្ឋាន​របស់​ព្រះ ហើយ​ទ្រទ្រង់​របស់​សព្វសារពើ​ដោយ​ព្រះបន្ទូល​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ នៅពេល​បំពេញឲ្យសម្រេច​នូវ​ការជម្រះ​បាប ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានដ៏ខ្ពស់​។


ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម