អេសាយ 39:4 - ព្រះគម្ពីរខ្មែរសាកល4 គាត់ទូលសួរទៀតថា៖ “តើពួកគេបានឃើញអ្វីខ្លះនៅក្នុងដំណាក់របស់ព្រះករុណា?”។ ហេសេគាទ្រង់ឆ្លើយថា៖ “ពួកគេបានឃើញអ្វីៗទាំងអស់ដែលនៅក្នុងដំណាក់របស់យើង។ គ្មានអ្វីមួយក្នុងឃ្លាំងរបស់យើង ដែលយើងមិនបានបង្ហាញដល់ពួកគេឡើយ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 រួចលោកទូលសួរទៀតថា៖ «គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង»។ ព្រះបាទហេសេគាឆ្លើយថា៖ «គេបានឃើញរបស់ទាំងអស់ដែលនៅក្នុងដំណាក់យើងហើយ ក្នុងព្រះរាជទ្រព្យយើងទាំងប៉ុន្មាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 លោកអេសាយសួរព្រះបាទហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទហេសេគាតបវិញថា៖ «ពួកគេឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបង្ហាញភោគទ្រព្យទាំងអស់ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 រួចលោកទូលសួរទៀតថា គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង ហេសេគាឆ្លើយថា គេបានឃើញរបស់ទាំងអស់ដែលនៅក្នុងដំណាក់យើងហើយ ក្នុងព្រះរាជទ្រព្យយើងទាំងប៉ុន្មាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ សូមមើលជំពូកអាល់គីតាប4 ណាពីអេសាយសួរស្តេចហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងវាំង?»។ ស្តេចហេសេគាតបវិញថា៖ «ពួកគេឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបង្ហាញភោគទ្រព្យទាំងអស់ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។ សូមមើលជំពូក |