Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:37 - ព្រះគម្ពីរខ្មែរសាកល

37 ដូច្នេះ សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​ក៏​ចាកចេញ​ទៅ ហើយ​ត្រឡប់ទៅវិញ រួច​រស់នៅ​នីនីវេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ហេតុ​នោះ ព្រះបាទ​សាន‌ហេរីប​ជា​ស្តេច​អាស‌ស៊ើរ​ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះ‌ចៅ​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​គង់​នៅ​ក្រុង​នីនីវេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ហេតុ​នោះសាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ​ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ស្តេច​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​នៅ​ក្រុង​នីនីវេ​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 37:37
15 ការដាក់ឲ្យឆ្លើយតបគ្នា  

“ជនជាតិអាស្ស៊ីរី​នឹង​ដួល​ដោយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស ហើយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស នឹង​ស៊ីបំផ្លាញ​ពួកគេ​។ ពួកគេ​នឹង​រត់គេច​ពីចំពោះ​ដាវ​មិនបានឡើយ ហើយ​ពួក​មនុស្សកំលោះ​របស់ពួកគេ​នឹង​ត្រូវបានធ្វើឲ្យទៅជា​ទាសករបម្រើ​។


រីឯ​ថ្មដា​របស់ពួកគេ​នឹង​កន្លងបាត់ទៅ​ដោយព្រោះ​សេចក្ដីគួរឲ្យខ្លាច ហើយ​ពួក​មេដឹកនាំ​របស់ពួកគេ​នឹង​ស្រយុតចិត្ត​ដោយព្រោះ​ទង់សញ្ញា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​ភ្លើង​របស់​ព្រះអង្គ​នៅ​ស៊ីយ៉ូន ហើយ​ឡ​របស់​ព្រះអង្គ​នៅ​យេរូសាឡិម​៕


អ្នក​នឹង​លែង​ឃើញ​ជាតិសាសន៍​ដ៏កាចសាហាវ ជា​ជាតិសាសន៍​មាន​ភាសា​ពិបាកយល់​ដែល​ស្ដាប់​មិនបាន មាន​អណ្ដាត​ត្រដិត​ដែល​មិនអាច​យល់​បាន​។


ដោយព្រោះ​អ្នក​ខឹង​នឹង​យើង ហើយ​ភាពព្រហើន​របស់អ្នក​បាន​ឡើងមក​ដល់​ត្រចៀក​របស់យើង ដូច្នេះ​យើង​នឹង​ដាក់​កន្លុះ​របស់យើង នៅ​ច្រមុះ​របស់អ្នក ក៏​នឹង​ដាក់​បង្ខាំបង្ហៀរ​របស់យើង​នៅ​មាត់​របស់អ្នក ហើយ​ធ្វើឲ្យ​អ្នក​ត្រឡប់ទៅវិញ​តាម​ផ្លូវ​ដែល​អ្នក​បាន​មក’។


មើល៍! យើង​នឹង​ដាក់​វិញ្ញាណ​មួយ​ក្នុង​ស្ដេចអាស្ស៊ីរី ដើម្បីឲ្យ​គេ​ឮ​ពាក្យចចាមអារ៉ាម​មួយ ហើយ​ត្រឡប់​ទៅ​ស្រុក​របស់ខ្លួន​វិញ រួច​យើង​នឹង​ធ្វើឲ្យ​គេ​ដួល​ដោយ​មុខដាវ​នៅក្នុង​ស្រុក​របស់ខ្លួន’”។


នៅ​គ្រា​ជំនុំជម្រះ ពួក​អ្នក​នីនីវេ​នឹង​រស់ឡើងវិញជាមួយ​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់នេះ ពីព្រោះ​អ្នកនីនីវេ​បាន​កែប្រែចិត្ត​ដោយសារតែ​ការប្រកាស​របស់​យ៉ូណាស ហើយ​មើល៍! អ្នក​ដែល​ធំជាង​យ៉ូណាស​នៅ​ទីនេះ​ហើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម