Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​ព្រះបាទ​ហេសេគា​បាន​ឮ​ពាក្យទាំងនោះ ទ្រង់​ក៏​ហែក​ព្រះពស្ត្រ ហើយ​ដណ្ដប់​ដោយ​ក្រណាត់ធ្មៃ រួច​យាង​ចូលទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លុះ​កាល​ស្តេច​ព្រះបាទ​ហេ‌សេ‌គា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌បាទ​ហេ‌សេគា​ទទួល​ដំណឹង​នេះ ស្ដេច​ហែក​ព្រះ‌ភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​កាល​ស្តេច​ហេសេគា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​ស្តេច​ហេ‌សេគា​ទទួល​ដំណឹង​នេះ ស្ដេច​ហែក​អាវ​វែង​ចោល យក​បាវ​មក​ស្លៀក រួច​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេសាយ 37:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ បាន​ហៅ​អ្នករាល់គ្នា​មក ឲ្យ​យំសោក ឲ្យ​ទួញសោក ឲ្យ​កោរសក់ និង​ឲ្យ​ក្រវាត់​ក្រណាត់ធ្មៃ​។


រីឯ​អេលាគីម​កូន​របស់​ហ៊ីលគីយ៉ា ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​យ៉ូអា​កូន​របស់​អេសាភ ជា​ស្មៀនហ្លួង ក៏​ត្រឡប់មក​គាល់​ហេសេគា​វិញ ទាំង​សម្លៀកបំពាក់​រហែក ហើយ​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​៕


ហេសេគា​ទ្រង់​ទទួល​សំបុត្រ​នោះ​ពី​ដៃ​របស់​អ្នកនាំសារ ក៏​អាន​សំបុត្រនោះ រួច​យាង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។ ហេសេគា​លា​សំបុត្រនោះ​នៅចំពោះ​ព្រះយេហូវ៉ា


“វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម