អេសាយ 36:1 - ព្រះគម្ពីរខ្មែរសាកល1 នៅឆ្នាំទីដប់បួននៃរជ្ជកាលរបស់ព្រះបាទហេសេគា សានហេរីបស្ដេចនៃអាស្ស៊ីរីបានឡើងមកទាស់នឹងអស់ទាំងទីក្រុងដ៏រឹងមាំនៃយូដា ហើយចាប់យកទីក្រុងទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅឆ្នាំទីដប់បួន ក្នុងរាជ្យស្តេចហេសេគា ព្រះបាទសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯនៅឆ្នាំទី១៤ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា សូមមើលជំពូកអាល់គីតាប1 នៅឆ្នាំទីដប់បួននៃរជ្ជកាលស្តេចហេសេគា ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ សូមមើលជំពូក |