Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:8 - ព្រះគម្ពីរខ្មែរសាកល

8 ដូចដែល​កាល​មនុស្ស​ឃ្លាន​យល់សប្តិ​ថា​ខ្លួន​កំពុងតែ​ហូប តែ​ភ្ញាក់ឡើង ក៏​ចិត្ត​គេ​នៅតែ​ទទេ​យ៉ាងណា ឬ​ដូចដែល​កាល​មនុស្ស​ស្រេក​យល់សប្តិ​ថា​ខ្លួន​កំពុងតែ​ផឹក តែ​ភ្ញាក់ឡើង នោះ​មើល៍! គេ​អស់កម្លាំង ហើយ​ចិត្ត​គេ​នៅតែ​ស្រេក​យ៉ាងណា អស់ទាំង​ប្រជាជាតិ​ដ៏ច្រើនសន្ធឹក​ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន​ក៏​នឹង​បានជា​យ៉ាងនោះដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គឺ​ដូច​ជា​កាល​មនុស្ស​ឃ្លាន គេ​យល់​សប្តិ​ឃើញ​ថា ខ្លួន​បាន​បរិ‌ភោគ តែ​ពេល​ភ្ញាក់​ឡើង ចិត្ត​នឹក​ឃ្លាន​វិញ ឬ​ដូច​ជា​កាល​ណា​មនុស្ស​ដែល​ស្រេក បាន​យល់​សប្តិ​ឃើញ​ថា ខ្លួន​កំពុង​តែ​ផឹក តែ​គេ​ភ្ញាក់​ឡើង ហើយ​មើល៍ គេ​ល្វើយ ហើយ​ចិត្ត​នឹក​ស្រេក​ណាស់ ឯ​ចំនួន​ច្រើន​ក្រៃ‌លែង​ពី​គ្រប់​ទាំង​សាសន៍ ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន គេ​នឹង​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​នោះ កង‌ទ័ព​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​លើក​គ្នា​មក​វាយ​លុក​ភ្នំ​ស៊ីយ៉ូន នឹង​ប្រៀប​ដូច​ជា​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ ហើយ​យល់​សប្ដិ​ឃើញ​ថា​ខ្លួន​កំពុង​តែ​បរិភោគ តែ​គេ​ភ្ញាក់​ឡើង​ក្រពះ​នៅ​ទទេ។ អ្នក​ដែល​ស្រេក​ទឹក យល់​សប្ដិ​ឃើញ​ថា​ខ្លួន កំពុង​ផឹក​ទឹក តែ​គេ​ភ្ញាក់​ឡើង​អស់​កម្លាំង ស្ងួត​បំពង់​ក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​នឹង​បាន​ដូច​ជា​កាល​មនុស្ស​ឃ្លាន គេ​យល់​សប្តិ​ឃើញ​ថា ខ្លួន​បាន​បរិភោគ តែ​លុះ​ភ្ញាក់​ឡើង នោះ​ចិត្ត​នឹក​ឃ្លាន​វិញ ឬ​ដូច​ជា​កាល​ណា​មនុស្ស​ដែល​ស្រេក​បាន​យល់​សប្តិ​ឃើញ​ថា ខ្លួន​កំពុង​តែ​ផឹក តែ​គេ​ភ្ញាក់​ឡើង ហើយ​មើល គេ​ល្វើយ ហើយ​ចិត្ត​នឹក​ស្រេក​ណាស់ ឯ​ពួក​ដ៏​មាន​ច្រើន​ក្រៃ‌លែង​ពី​គ្រប់​ទាំង​សាសន៍ ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន គេ​នឹង​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​នោះ កង‌ទ័ព​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​លើក​គ្នា​មក​វាយ​លុក​ភ្នំ​ស៊ីយ៉ូន នឹង​ប្រៀប​ដូច​ជា​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ ហើយ​យល់​សប្ដិ​ឃើញ​ថា​ខ្លួន​កំពុង​តែ​បរិភោគ តែ​គេ​ភ្ញាក់​ឡើង​ក្រពះ​នៅ​ទទេ។ អ្នក​ដែល​ស្រេក​ទឹក យល់​សប្ដិ​ឃើញ​ថា​ខ្លួន កំពុង​ផឹក​ទឹក តែ​គេ​ភ្ញាក់​ឡើង​អស់​កម្លាំង ស្ងួត​បំពង់​ក។

សូមមើលជំពូក ចម្លង




អេសាយ 29:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​អស់អ្នក​ដែល​ស្អប់​ស៊ីយ៉ូន​បាន​អាម៉ាស់មុខ ហើយ​ថយទៅវិញ​ចុះ​!


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ដូចជា​ពេលដែល​គេ​ភ្ញាក់ឡើង​ពី​យល់សប្តិ​យ៉ាងណា នៅពេល​តើនឡើង ព្រះអង្គ​នឹង​មើលងាយ​រូប​ពួកគេ​យ៉ាងនោះដែរ​!


មើល៍! អស់អ្នក​ដែល​ក្ដៅក្រហាយ​ទាស់នឹង​អ្នក នឹង​អាម៉ាស់មុខ ហើយ​អៀនខ្មាស មនុស្ស​ដែល​តតាំង​នឹង​អ្នក នឹង​បាន​ដូចជា​ភាពទទេ ហើយ​វិនាស​ទៅ​។


អ្នក​នឹង​ស្វែងរក​ពួកគេ គឺ​ពួក​មនុស្ស​ដែល​តតាំង​នឹង​អ្នក ប៉ុន្តែ​រក​ពួកគេ​មិនឃើញឡើយ ពួក​មនុស្ស​ដែល​ច្បាំង​នឹង​អ្នក នឹង​បាន​ដូចជា​ភាពទទេ ហើយ​ដូចជា​គ្មាន​ផង​។


ជាងលោហៈ​ដំ​នៅលើ​ភ្លើងធ្យូង​ដោយ​ឧបករណ៍ ហើយ​ច្នៃ​វា​ឲ្យចេញរូបរាង​ដោយ​ញញួរ ព្រមទាំង​ធ្វើ​វា​ដោយ​ដើមដៃ​ដ៏មានកម្លាំង​របស់ខ្លួន​។ គាត់​ក៏​ឃ្លាន ហើយ​អស់កម្លាំង​ផង ក៏​ល្វើយ​ទៅ​ដោយសារ​មិន​បាន​ផឹក​ទឹក​។


គ្រប់ទាំង​អាវុធ​ដែល​ពួកគេ​សូនឡើង​ទាស់នឹង​អ្នក គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​អស់ទាំង​អណ្ដាត​ដែល​ក្រោកឡើង​ទាស់នឹង​អ្នក​ក្នុង​ការកាត់ក្ដី អ្នក​នឹង​ផ្ដន្ទាទោស​វាវិញ​។ នេះ​ហើយ ជា​មរតក​របស់​អ្នកបម្រើ​នៃ​ព្រះយេហូវ៉ា និង​ជា​សេចក្ដីសុចរិតយុត្តិធម៌​របស់ពួកគេ​ដែល​ចេញពី​យើង”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម