Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:4 - ព្រះគម្ពីរខ្មែរសាកល

4 ផែនដី​បាន​ក្រៀមស្ងួត ហើយ​ស្រពោន​ទៅ ពិភពលោក​ក៏​អន់ថយ ហើយ​ស្រពោន​ទៅ​ដែរ មនុស្ស​មាន​ឋានៈខ្ពស់​នៃ​ផែនដី​បាន​អន់ថយ​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ផែនដី​កំពុង​តែ​សោយ‌សោក ហើយ​ស្វិត​ក្រៀម​ទៅ ឯ​លោកីយ​ក៏​កំពុង​តែ​រោយ‌រៀវ ហើយ​ស្វិត​ក្រៀម​ដែរ ពួក​អ្នក​ជាន់​ខ្ពស់​នៅ​ផែនដី​គេ​រោយ‌រៀវ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ គេ​ធ្លាក់​ខ្លួន​ខ្សោយ ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ វត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ផែនដី​កំពុង​តែ​សោយ‌សោក ហើយ​ស្វិត​ក្រៀម​ទៅ ឯ​លោកីយ​ក៏​កំពុង​តែ​រោយ‌រៀវ ហើយ​ស្វិត​ក្រៀម​ដែរ ពួក​អ្នក​ជាន់​ខ្ពស់​នៅ​ផែនដី​គេ​រោយ‌រៀវ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ គេ​ធ្លាក់​ខ្លួន​ខ្សោយ ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ វត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។

សូមមើលជំពូក ចម្លង




អេសាយ 24:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​ពលបរិវារ​នៃ​ស្ថានដ៏ខ្ពស់​ដែល​នៅ​ស្ថានដ៏ខ្ពស់ ក៏​នឹង​ដាក់ទោស​បណ្ដា​ស្ដេច​នៃ​ផែនដី​នៅលើ​ផែនដី​ផង​។


ផែនដី​នឹង​នៅទទេធេង ហើយ​ត្រូវបាន​ប្លន់ទាំងស្រុង ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​សេចក្ដី​នេះ​ហើយ​។


វេទនា​ហើយ​! មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម និង​ផ្កា​ដ៏ស្រស់ស្អាត​នៃ​ភាពរុងរឿង​របស់ពួកគេ​ដែល​កំពុងតែ​ស្រពោន ដែល​នៅលើ​កំពូលភ្នំ​នៃ​ជ្រលង​ដ៏មានជីជាតិ​របស់​មនុស្ស​ប្រមឹក​!


ទ្វារក្រុង​ទាំងឡាយ​របស់ស៊ីយ៉ូន​នឹង​ទួញសោក ព្រមទាំង​កាន់ទុក្ខ ហើយ​នាង​នឹង​អង្គុយ​កណ្ដោចកណ្ដែង​នៅលើ​ដី​៕


ផែនដី​កាន់ទុក្ខ ហើយ​អន់ថយ​ទៅ លីបង់​ទទួលការអាប់យស ហើយ​ក្រៀមស្វិត សារ៉ូន​បាន​ដូចជា​វាលខ្សាច់ រីឯ​បាសាន និង​កើមែល​ជម្រុះ​ស្លឹក​ចេញ​។


ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ដូចជា​មនុស្ស​សៅហ្មង ហើយ​អស់ទាំង​អំពើសុចរិត​របស់យើងខ្ញុំ​ក៏​ដូចជា​ក្រណាត់មករដូវ​; យើងខ្ញុំ​ទាំងអស់គ្នា​ស្រពោនជ្រុះ​ដូចជា​ស្លឹកឈើ ហើយ​អំពើទុច្ចរិត​របស់យើងខ្ញុំ​ក៏​ផាត់​យើងខ្ញុំ​ទៅ​ដូចជា​ខ្យល់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម