Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:3 - ព្រះគម្ពីរខ្មែរសាកល

3 ផែនដី​នឹង​នៅទទេធេង ហើយ​ត្រូវបាន​ប្លន់ទាំងស្រុង ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​សេចក្ដី​នេះ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ផែនដី​នឹង​ត្រូវ​ផ្ទីង​ឲ្យ​នៅ​ទទេ ហើយ​ស្ងាត់​សូន្យ​ឈឹង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ផែនដី​នឹង​ត្រូវ​វិនាស​ហិន‌ហោច​ទាំង​ស្រុង ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ផែនដី​នឹង​ត្រូវ​ផ្ទីង​ឲ្យ​នៅ​ទទេ​ធេង ហើយ​ស្ងាត់​សូន្យ​ឈឹង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ផែនដី​នឹង​ត្រូវ​វិនាស​ហិន‌ហោច​ទាំង​ស្រុង ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេសាយ 24:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ចំនួន​សំណល់​នៃ​ពលធ្នូ​ដ៏ខ្លាំងពូកែ​ក្នុង​កូនចៅ​កេដារ នឹង​សល់តិច”។ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល បាន​មានបន្ទូល​ហើយ​៕


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “នៅ​ថ្ងៃ​នោះ ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់​នឹង​កន្លែង​រឹងមាំ​នោះ នឹង​របូត​ចេញ ហើយ​ត្រូវបាន​កាប់ ក៏​ធ្លាក់ចុះ នោះ​បន្ទុក​ដែល​នៅលើ​ដែកគោលនោះ​នឹង​ត្រូវបាន​កាត់ចេញ”។ ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​៕


មើល៍! ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ផែនដី​នៅទទេ និង​ធ្វើឲ្យ​វា​វិនាស​ទៅ ហើយ​បង្វៀច​ផ្ទៃ​របស់វា ព្រមទាំង​កម្ចាត់កម្ចាយ​អ្នកដែល​រស់នៅ​លើ​វា​ផង​។


នៅគ្រានោះ​នឹង​មានកើតឡើងដូច្នេះ​: ដូចដែល​ជនសាមញ្ញ​ជា​យ៉ាងណា បូជាចារ្យ​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើប្រុស​ជា​យ៉ាងណា ចៅហ្វាយប្រុស​ក៏​ជា​យ៉ាងនោះ​; ដូចដែល​បាវបម្រើស្រី​ជា​យ៉ាងណា ចៅហ្វាយស្រី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកទិញ​ជា​យ៉ាងណា អ្នកលក់​ក៏​ជា​យ៉ាងនោះ​; ដូចដែល​អ្នកឲ្យខ្ចី​ជា​យ៉ាងណា អ្នកខ្ចី​ក៏​ជា​យ៉ាងនោះ​; ដូចដែល​ម្ចាស់បំណុល​ជា​យ៉ាងណា កូនបំណុល​ក៏​ជា​យ៉ាងនោះ​។


ផែនដី​បាន​ក្រៀមស្ងួត ហើយ​ស្រពោន​ទៅ ពិភពលោក​ក៏​អន់ថយ ហើយ​ស្រពោន​ទៅ​ដែរ មនុស្ស​មាន​ឋានៈខ្ពស់​នៃ​ផែនដី​បាន​អន់ថយ​ទៅ​។


ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​; ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​; ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។


យើង​នឹង​ធ្វើឲ្យ​វា​ហិនហោច​។ វា​នឹង​មិន​ត្រូវបាន​លួសកាត់ ក៏​មិន​ត្រូវបាន​ជ្រួយដី​ដែរ នោះ​អញ្ចាញ និង​បន្លា​នឹង​ដុះឡើង ហើយ​យើង​នឹង​បង្គាប់​ពពក​មិនឲ្យ​បង្អុរ​ភ្លៀង​លើ​ចម្ការនោះ​ឡើយ​។


ខ្ញុំ​ក៏​ទូល​សួរថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​រហូតដល់​ពេលណា​?”។ ព្រះអង្គ​មានបន្ទូលថា​៖ “រហូតដល់​ពេល​ដែល​ទីក្រុង​នានា​ត្រូវបាន​បំផ្លាញ គ្មានអ្នកណា​រស់នៅ ហើយ​ផ្ទះ​ទាំងឡាយ​គ្មាន​មនុស្ស គឺ​ទឹកដី​នេះ​ត្រូវបាន​បំផ្លាញ ហើយ​ស្ងាត់ជ្រងំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម