Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 21:5 - ព្រះគម្ពីរខ្មែរសាកល

5 ចូរ​រៀប​តុអាហារ ចូរ​ក្រាល​កម្រាល ហើយ​ស៊ីផឹក​ចុះ​។ បណ្ដា​មេដឹកនាំ​អើយ ចូរ​ក្រោកឡើង ចូរ​លាបប្រេង​លើ​ខែល​ទៅ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សម្រែក​ថា៖ ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ ចូរ​លាប​ខែល​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​អាហារ និង​ក្រាល​កម្រាល​ព្រំ ពេល​គេ​កំពុង​តែ​ជប់‌លៀង ស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា: ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើង នាំ​គ្នា​រៀបចំ​គ្រឿង​សស្ត្រា‌វុធ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សំរែក​ថា ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ ចូរ​លាប​ខែល​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​ដែល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​អាហារ និង​ក្រាល​កំរាល​ព្រំ ពេល​ដែល​គេ​កំពុង​តែ​ជប់‌លៀង ស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា: ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើង នាំ​គ្នា​រៀប‌ចំ​គ្រឿង​សស្រ្ដា‌វុធ​ទៅ!

សូមមើលជំពូក ចម្លង




អេសាយ 21:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លើក​ទង់សញ្ញា​មួយ​នៅលើ​ភ្នំ​ត្រងិល ហើយ​បន្លឺ​សំឡេង​ទៅ​ពួកគេ ចូរ​បក់​ដៃ ដើម្បីឲ្យ​ពួកគេ​បាន​ចូលទៅ​តាម​ខ្លោងទ្វារ​របស់​ពួក​អភិជន​!


ខ្ញុំសូមនិយាយ​តាមរបៀប​មនុស្ស​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រយុទ្ធនឹងសត្វសាហាវ​នៅ​អេភេសូរ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ“ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម