Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:32 - ព្រះគម្ពីរខ្មែរសាកល

32 ប៉ុន្តែ​នៅ​ថ្ងៃ​នោះ អាស្ស៊ីរី​នឹង​នៅឈរ​នៅ​ណូប គេ​នឹង​គ្រវី​កណ្ដាប់ដៃ​ដាក់​ភ្នំ​នៃ​កូនស្រី​ស៊ីយ៉ូន គឺ​ទីទួល​នៃ​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 នៅ​ថ្ងៃ​នេះ​ឯង ពួក​ខ្មាំង​នឹង​ឈប់​ស្នាក់​នៅ​ត្រង់​ក្រុង​ណូប គេ​ជន្ល​ដៃ​កំហែង​ភ្នំ​នៃ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន គឺ​ភ្នំ​នៃ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន គឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នៅ​ថ្ងៃ​នេះ​ឯង ពួក​ខ្មាំង​នឹង​ឈប់​ស្នាក់​នៅ​ត្រង់​ក្រុង​ណូប គេ​ជន្ល​ដៃ​កំហែង​ភ្នំ​នៃ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន គឺ​ភ្នំ​នៃ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

32 នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន គឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




អេសាយ 10:32
21 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កូនស្រី​ស៊ីយ៉ូន​ត្រូវបាន​ទុកចោល ដូចជា​រោង​នៅ​ចម្ការទំពាំងបាយជូរ ដូចជា​ខ្ទម​នៅ​ចម្ការត្រសក់ ដូចជា​ទីក្រុង​ដែល​ត្រូវបាន​ឡោមព័ទ្ធ​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ថា​៖ “ប្រជារាស្ត្រ​របស់យើង​ដែល​រស់នៅ​ស៊ីយ៉ូន​អើយ កុំ​ខ្លាច​អាស្ស៊ីរី​ឡើយ ទោះបីជា​ពួកគេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​របស់ពួកគេ​ឡើង​ទាស់នឹង​អ្នក ដូច​របៀប​ជនជាតិអេហ្ស៊ីប​ក៏ដោយ​។


ម៉ាតមេណា​បាន​រត់គេច​ហើយ អ្នកដែល​រស់នៅ​កេប៊ីម​ក៏​ភៀសខ្លួន​ដែរ​។


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ឈូងសមុទ្រ​អេហ្ស៊ីប​រីងស្ងួត ហើយ​គ្រវី​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​ទន្លេធំ​ដោយ​ខ្យល់​ដ៏ខ្លាំង​របស់ព្រះអង្គ ក៏​នឹង​វាយ​ទន្លេនោះ​ឲ្យចេញជា​ដៃទន្លេ​ប្រាំពីរ ដើម្បីឲ្យ​ដើរកាត់​បាន​ដោយ​ពាក់​ស្បែកជើង​។


ចូរ​លើក​ទង់សញ្ញា​មួយ​នៅលើ​ភ្នំ​ត្រងិល ហើយ​បន្លឺ​សំឡេង​ទៅ​ពួកគេ ចូរ​បក់​ដៃ ដើម្បីឲ្យ​ពួកគេ​បាន​ចូលទៅ​តាម​ខ្លោងទ្វារ​របស់​ពួក​អភិជន​!


ចូរ​ផ្ញើ​កូនចៀម​ទៅ​មេគ្រប់គ្រង​នៃ​ទឹកដី​នេះ គឺ​ចេញពី​សិឡា កាត់តាម​ទីរហោស្ថាន ទៅឯ​ភ្នំ​នៃ​កូនស្រី​ស៊ីយ៉ូន​!


នៅ​ថ្ងៃ​នោះ ជនជាតិអេហ្ស៊ីប​នឹង​បាន​ដូចជា​មនុស្សស្រី ហើយ​ញ័ររន្ធត់ ព្រមទាំង​ភ័យខ្លាច ដោយព្រោះ​ការលើក​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ដែល​ព្រះអង្គ​បាន​លើក​ទាស់នឹង​ពួកគេ​។


នៅ​គ្រា​ចុងបញ្ចប់​នឹង​មានកើតឡើងដូច្នេះ​: ភ្នំ​នៃ​ដំណាក់​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​តាំងឡើង លើ​កំពូល​ភ្នំ​នានា ហើយ​ត្រូវបាន​តម្កើងឡើង លើ​ទីទួល​ទាំងឡាយ​; ប្រជាជាតិ​ទាំងអស់​នឹង​ចូលហូរហែ​ទៅ​ទីនោះ​។


ក៏ប៉ុន្តែ​យើង​នឹង​ធ្វើទុក្ខ​អើរាល នោះ​នាង​នឹង​មាន​ការថ្ងូរ និង​ការទួញសោក ហើយ​នាង​នឹង​បាន​ដូចជា​ចង្ក្រានអាសនា​ដល់​យើង​។


ដូច្នេះ នេះ​ជា​ពាក្យ​ដែល​ព្រះយេហូវ៉ា​មានបន្ទូល​ទាស់នឹង​ស្ដេចនោះ​: កូនស្រី​ក្រមុំ​ស៊ីយ៉ូន​មើលងាយ​អ្នក ហើយ​សើចចំអក​ដាក់​អ្នក កូនស្រី​យេរូសាឡិម​គ្រវី​ក្បាល​ពីក្រោយ​អ្នក​។


រួច​វា​នឹង​គំហុក​ទៅក្នុង​យូដា ព្រមទាំង​ជន់លិច ហើយ​ហូរកាត់ ក៏​ឡើង​រហូតដល់​ក​។ អេម៉ាញូអែល​អើយ ស្លាប​ដែល​លាតសន្ធឹង​របស់វា នឹង​បាន​ពេញ​ទទឹង​របស់​ទឹកដី​អ្នក​!”។


ដ្បិត​មើល៍! ខ្ញុំ​នឹង​បក់​ដៃ​របស់ខ្ញុំ​ទាស់នឹង​ពួកគេ ហើយ​ពួកគេ​នឹង​ទៅជា​ជ័យភណ្ឌ​ដល់​ពួក​បាវបម្រើ​របស់ខ្លួន​! នោះ​អ្នករាល់គ្នា​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម