Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 5:29 - ព្រះគម្ពីរខ្មែរសាកល

29 ដ្បិត​មិនដែលមានអ្នកណា​ស្អប់​រូបកាយ​ខ្លួនឯង​ទេ ផ្ទុយទៅវិញ គេ​ចិញ្ចឹម ហើយ​ថ្នាក់ថ្នម​វា ដូចដែល​ព្រះ​គ្រីស្ទ​ទ្រង់​ធ្វើ​ដល់​ក្រុមជំនុំ​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ដ្បិត​មិន​ដែល​មាន​អ្នកណា​ស្អប់​រូបកាយ​របស់​ខ្លួន​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គេ​ចិញ្ចឹម​ ហើយ​ថ្នាក់​ថ្មម​វា​ដូច​ជា​ព្រះគ្រិស្ដ​បាន​ធ្វើ​ចំពោះ​ក្រុមជំនុំ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម ដូច​ព្រះ‌គ្រីស្ទ​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​ដល់​ក្រុម​ជំនុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​រូប​កាយ​នោះ ដូច​ព្រះ‌គ្រិស្ត​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​ក្រុម‌ជំនុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​វិញ ដូច​ជា​ព្រះ‌អម្ចាស់​ដល់​ពួក​ជំនុំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​រូប​កាយ​នោះ ដូច​អាល់ម៉ា‌ហ្សៀស​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ក្រុម‌ជំអះ

សូមមើលជំពូក ចម្លង




អេភេសូរ 5:29
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​នោះ​ក៏​និយាយថា​៖ “លើក​នេះ ទើបជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ​! ម្នាក់នេះ​ត្រូវ​ហៅថា ‘ស្ត្រី’ ពីព្រោះ​នាង​ត្រូវបាន​យកចេញ​ពី​បុរស”។


មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់​ដល់​ព្រលឹង​របស់ខ្លួន រីឯ​មនុស្ស​ឃោរឃៅ ធ្វើទុក្ខ​រូបកាយ​របស់ខ្លួន​។


មនុស្សល្ងង់​ឱប​ដៃ​របស់ខ្លួន ហើយ​ស៊ី​សាច់​ខ្លួនឯង​។


ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។


“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


ចូរ​សម្លឹងមើល​ទៅ​បក្សាបក្សីនៅលើអាកាស វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏មិន​ប្រមូលដាក់​ក្នុង​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា ទ្រង់​ចិញ្ចឹម​ពួកវា​។ តើ​អ្នករាល់គ្នា​មិន​មានតម្លៃ​លើសជាង​ពួកវា​ទេ​ឬ​?


មនុស្ស​ល្ងីល្ងើ មនុស្ស​មិនស្មោះត្រង់ មនុស្ស​គ្មានមនោសញ្ចេតនា និង​មនុស្ស​គ្មានមេត្តា​។


ដូច្នេះ ប្ដី​ត្រូវតែ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​រូបកាយ​ខ្លួនឯង​ដែរ​។ អ្នក​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន គឺ​ស្រឡាញ់​ខ្លួនឯង


ពីព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះកាយ​របស់​ព្រះគ្រីស្ទ​។


“ហេតុនេះហើយបានជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ ហើយ​ត្រូវបាន​ភ្ជាប់​នឹង​ប្រពន្ធ​របស់​ខ្លួន រួច​អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម