ហេព្រើរ 6:14 - ព្រះគម្ពីរខ្មែរសាកល14 ព្រះអង្គស្បថដោយមានបន្ទូលថា: “យើងប្រាកដជានឹងឲ្យពរអ្នកយ៉ាងបរិបូរ យើងនឹងបង្កើនចំនួនពូជ អ្នកឲ្យច្រើនឡើង”។ សូមមើលជំពូកKhmer Christian Bible14 ព្រះអង្គមានបន្ទូលថា៖ «យើងប្រាកដជានឹងប្រទានពរជាច្រើនដល់អ្នក ហើយយើងប្រាកដជានឹងធ្វើឲ្យពូជរបស់អ្នកកើនចំនួនច្រើនឡើង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះអង្គមានព្រះបន្ទូលថា «យើងប្រាកដជានឹងឲ្យពរដល់អ្នក ហើយចម្រើនពូជពង្សអ្នកឲ្យច្រើនឡើង» ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះអង្គមានព្រះបន្ទូលថាៈ«យើងនឹងឲ្យពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 «ដែលឲ្យពរ នោះអញនឹងឲ្យដល់ឯងមែន ហើយដែលចំរើន នោះអញនឹងចំរើនពូជឯងមែន» សូមមើលជំពូកអាល់គីតាប14 អុលឡោះមានបន្ទូលថាៈ«យើងនឹងឲ្យពរដល់អ្នកដ៏ច្រើនបរិបូណ៌ ហើយក៏នឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងដែរ»។ សូមមើលជំពូក |