Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 8:12 - ព្រះគម្ពីរខ្មែរសាកល

12 ខ្ញុំ​ជា​ប្រាជ្ញា ខ្ញុំ​រស់នៅ​ជាមួយ​សេចក្ដីឆ្លាតវៃ ហើយ​ខ្ញុំ​រកបាន​ចំណេះដឹង និង​សមត្ថភាពពិចារណា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ខ្ញុំ​ជា​ប្រាជ្ញា ខ្ញុំ​រស់​នៅ​ជា​មួយ​គំនិត​វាង‌វៃ ខ្ញុំ​មាន​តម្រិះ និង​មាន​សុភនិច្ឆ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​ជា​ប្រាជ្ញា ការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភ‌និច្ឆ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ​នេះ​ជា​តួ​ប្រាជ្ញា អញ​យក​គំនិត​វាង‌វៃ​ទុក​ជា​លំនៅ​របស់​អញ ក៏​មាន​ចំណេះ​ចេះ​គិត​ពិចារណា

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​ជា​ប្រាជ្ញា ការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ខ្ញុំ​មាន​តម្រិះ​រិះ‌គិត ដោយ​សុភ‌និច្ឆ័យ។

សូមមើលជំពូក ចម្លង




សុភា‌សិត 8:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​មានច្រើន​យ៉ាងណាហ្ន៎​! ព្រះអង្គ​បាន​បង្កើត​ទាំងអស់​នេះ​ដោយ​ព្រះប្រាជ្ញាញាណ​; ផែនដី​ពោរពេញ​ទៅដោយ​អ្វីដែលព្រះអង្គបាននិម្មិតបង្កើត​។


និង​ដើម្បី​ផ្ដល់​សេចក្ដីឆ្លាតវៃ​ដល់​មនុស្សខ្វះចំណេះដឹង ព្រមទាំង​ផ្ដល់​ចំណេះដឹង និង​សមត្ថភាពពិចារណា​ដល់​យុវជន​ផងដែរ​។


មនុស្សខ្វះចំណេះដឹង​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីឆ្លាតវៃ​ចុះ​! មនុស្សល្ងង់​អើយ ចូរ​យល់ច្បាស់​នូវ​ប្រាជ្ញា​ចុះ​!


ជាការពិត ព្រះ​របស់គេ​បាន​អប់រំ​គេ​អំពី​របៀបត្រឹមត្រូវ ព្រមទាំង​បង្រៀន​គេ​ផង​។


ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និង​ចំណេះ​របស់​ព្រះ​ជ្រាលជ្រៅ​ណាស់ហ្ន៎​! ការសម្រេច​របស់​ព្រះអង្គ​ស្វែងយល់​ម្ដេចបាន​! មាគ៌ា​របស់​ព្រះអង្គ​វាស់ស្ទង់​ម្ដេចបាន​!


នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់


ដែល​ព្រះអង្គ​ប្រទានមកយ៉ាងសម្បូរហូរហៀរ​ដល់​យើង ដោយ​អស់ទាំង​ព្រះប្រាជ្ញាញាណ និង​ការយល់ដឹង​។


ដើម្បីឲ្យ​ព្រះប្រាជ្ញាញាណ​គ្រប់វិស័យ​របស់​ព្រះ​ត្រូវបាន​បើកឲ្យស្គាល់​ដល់​មេគ្រប់គ្រង និង​អំណាច​នៅ​លើមេឃ តាមរយៈ​ក្រុមជំនុំ នៅឥឡូវនេះ​។


នៅក្នុង​ព្រះអង្គ មាន​លាក់ទុក​គ្រប់ទាំង​ទ្រព្យសម្បត្តិ​នៃ​ព្រះប្រាជ្ញាញាណ និង​ចំណេះដឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម