Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 5:10 - ព្រះគម្ពីរខ្មែរសាកល

10 ក្រែងលោ​ជនមិនស្គាល់​បាន​ឆ្អែត​ដោយ​កម្លាំង​របស់អ្នក ហើយ​ការនឿយហត់​របស់អ្នក​បានទៅលើ​ផ្ទះ​របស់​ជនចម្លែក​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កម្លាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ក្រែង‌លោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កំឡាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ក្រែង‌លោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។

សូមមើលជំពូក ចម្លង




សុភា‌សិត 5:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​ស្រឡាញ់​ប្រាជ្ញា ធ្វើឲ្យ​ឪពុក​របស់ខ្លួន​មានអំណរ រីឯ​អ្នកដែល​សេពគប់​ជាមួយ​ស្ត្រីពេស្យា ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​។


កុំ​ប្រគល់​កម្លាំង​របស់កូន​ទៅ​ស្រី ឬ​ប្រគល់​ផ្លូវ​របស់កូន​ទៅ​អ្នកដែល​បំផ្លាញ​បណ្ដា​ស្ដេច​ឡើយ​។


នៅ​ចុងបញ្ចប់​របស់អ្នក ពេល​សាច់ និង​រូបកាយ​របស់អ្នក​ត្រូវបាន​បំផ្លាញ នោះ​អ្នក​នឹង​ថ្ងូរ


ក្រែងលោ​អ្នក​ប្រគល់​កិត្តិយស​របស់អ្នក​ទៅ​អ្នកដទៃ ហើយ​ប្រគល់​អាយុជីវិត​របស់អ្នក​ទៅ​មនុស្ស​ឃោរឃៅ​;


ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួន​រហូតដល់​មានតម្លៃត្រឹមតែ​នំប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ ដោយសារតែ​ស្រី គឺ​ស្រីសំផឹង ហើយ​ប្រពន្ធគេ​ប្រមាញ់យក​ព្រលឹង​ដ៏មានតម្លៃ​។


គាត់​នឹង​មិន​ក្រឡេកមើល​ថ្លៃលោះ​ណាមួយ​ឡើយ ហើយ​ទោះបីជា​បន្ថែម​ជំនូន​ឲ្យច្រើន​ក៏ដោយ ក៏​គាត់​មិន​ព្រម​ដែរ​៕


រីឯ​នៅពេល​កូន​ម្នាក់នេះ​របស់លោកឪពុក ដែល​ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​របស់លោកឪពុក​ជាមួយ​ស្ត្រីពេស្យា​បាន​មកវិញ លោកឪពុក​បែរជា​សម្លាប់​កូនគោ​ដែល​បំប៉ន សម្រាប់​វា​ទៅវិញ!’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម