Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 31:6 - ព្រះគម្ពីរខ្មែរសាកល

6 ចូរ​ឲ្យ​គ្រឿងស្រវឹង​ដល់​អ្នកដែល​កំពុង​វិនាស ក៏​ឲ្យ​ស្រាទំពាំងបាយជូរ​ដល់​ពួកអ្នកដែល​មាន​សេចក្ដីល្វីងជូរចត់នៃព្រលឹង​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ចូរ​ឲ្យ​គ្រឿង​ស្រវឹងដល់​អ្នក​ណា ដែល​ហៀប​នឹង​វិនាស​ទៅ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ចូរ​ឲ្យ​គ្រឿង​ស្រវឹង ដល់​អ្នក​ណា​ដែល​ហៀប​នឹង​វិនាស​ទៅ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក​ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ

សូមមើលជំពូក ចម្លង




សុភា‌សិត 31:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ចិត្ត​មនុស្ស​អរសប្បាយ​ដោយ​ស្រាទំពាំងបាយជូរ ក៏​ធ្វើឲ្យ​មុខ​គេ​ភ្លឺរលោង​ដោយ​ប្រេងអូលីវ ហើយ​ទ្រទ្រង់​ចិត្ត​មនុស្ស​ដោយ​អាហារ​។


កាលណា​គេ​ផឹក ហើយ​ភ្លេច​ភាពក្រីក្រ​របស់ខ្លួន គេ​ក៏​មិន​នឹកចាំ​ទុក្ខវេទនា​របស់ខ្លួន​ទៀត​ឡើយ​។


តើ​ខ្ញុំ​នឹង​និយាយ​អ្វី​? ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​សេចក្ដីនោះ​ដោយ​អង្គទ្រង់ផ្ទាល់​ផង​។ ខ្ញុំ​នឹង​ដើរសន្សឹមៗ​ក្នុង​អស់ទាំង​ឆ្នាំអាយុ​របស់ខ្ញុំ ដោយព្រោះ​សេចក្ដីល្វីងជូរចត់នៃព្រលឹង​របស់ខ្ញុំ​។


កុំ​ផឹក​តែ​ទឹក​ទៀតឡើយ តែ​ចូរ​ផឹក​ស្រាទំពាំងបាយជូរ​បន្តិច​សម្រាប់​ក្រពះ និង​សម្រាប់​ជំងឺ​របស់អ្នក​ដែលមាន​ជាញឹកញាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម