Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 3:29 - ព្រះគម្ពីរខ្មែរសាកល

29 កុំ​ប៉ងធ្វើ​ការអាក្រក់​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ឡើយ ពេល​គេ​រស់នៅ​ដោយ​សុខសាន្ត​នៅក្បែរ​អ្នក​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អា‌ស្រ័យ​នៅ​ជិត​ឯង ដោយ​សុខ​សាន្ត​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 មិន​ត្រូវ​ប៉ុន‌ប៉ង​ធ្វើ​បាប​មិត្ត‌ភក្ដិ​ដែល​រស់​នៅ​ជិត​ខាង​កូន ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 កុំ​ឲ្យ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អាស្រ័យ​នៅ​ជិត​ឯង​ដោយ​សុខ‌សាន្ត​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 មិន​ត្រូវ​ប៉ុន‌ប៉ង​ធ្វើ​បាប​អ្នក​ដែល​រស់​នៅ​ជិត​ខាង​កូន ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 3:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួកគេ​មិន​និយាយ​សន្តិភាព​ឡើយ គឺ​គិតគូរ​ពាក្យ​បោកបញ្ឆោត​ទាស់នឹង​អ្នកដែល​រស់នៅដោយស្ងប់ស្ងៀម​ក្នុង​ស្រុក​វិញ​។


សម្លាញ់ភ្ងារបស់ខ្ញុំ​បាន​លូក​ដៃ​ទាស់នឹង​ពួក​មិត្តសម្លាញ់​របស់ខ្លួន ក៏​បាន​ក្បត់​សម្ពន្ធមេត្រី​របស់ខ្លួន​ផង​។


មើល៍! ពួកគេ​បាន​សម្ងំចាំ​ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ មនុស្ស​កាចសាហាវ​បង្កជម្លោះ​ទាស់នឹង​ទូលបង្គំ​! ព្រះយេហូវ៉ា​អើយ នេះ​មិនមែន​មកពី​ការបំពាន​របស់ទូលបង្គំ ហើយក៏​មិនមែន​មកពី​បាប​របស់ទូលបង្គំ​ដែរ​!


តើ​អ្នកដែល​ប៉ងធ្វើ​អាក្រក់ មិន​វង្វេង​ឬ​? រីឯ​អ្នកដែល​ប៉ងធ្វើ​ល្អ​នឹងទទួលបាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​។


គេ​ប៉ងធ្វើ​អាក្រក់​ដោយ​មាន​សេចក្ដីកំហូច​នៅក្នុង​ចិត្ត ព្រមទាំង​សាបព្រោះ​ជម្លោះ​គ្រប់ពេល​;


ចិត្ត​ដែល​ប៉ងធ្វើ​ផែនការ​ទុច្ចរិត ជើង​ដែល​ឆាប់​រត់ទៅ​រក​ការអាក្រក់


កុំ​សង្កត់សង្កិន​ស្ត្រីមេម៉ាយ កូនកំព្រា ជនអន្តោប្រវេសន៍ ឬ​ជន​ទ័លក្រ​ឡើយ ក៏​កុំ​គិតគូរ​ការអាក្រក់​នៅ​ក្នុងចិត្ត ទាស់នឹង​បងប្អូន​របស់ខ្លួន​ដែរ’។


កុំឲ្យ​អ្នកណា​គិតគូរ​ការអាក្រក់​ក្នុងចិត្ត​ទាស់នឹង​អ្នកជិតខាង​របស់ខ្លួន​ឡើយ ក៏​កុំឲ្យ​ចូលចិត្ត​ការស្បថ​ដោយ​កុហក​ដែរ ដ្បិត​ការទាំងអស់​នេះ​ហើយ ដែល​យើង​ស្អប់’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម