Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 3:28 - ព្រះគម្ពីរខ្មែរសាកល

28 កុំ​និយាយ​នឹង​អ្នកជិតខាង​របស់អ្នក​ថា​៖ “ទៅ​សិន​ចុះ រួចសឹម​មកវិញ ថ្ងៃស្អែក​ខ្ញុំ​នឹង​ឲ្យ” ខណៈដែល​មាន​នៅនឹង​អ្នក​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បើ​អ្នក​ដទៃ​មក​សុំ​អ្វី​ពី​កូន ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ ចាំ​ស្អែក សឹម​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ប្រគល់​ជូន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​ឲ្យ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 បើ​អ្នក​ដទៃ​មក​សុំ​អ្វី​ពី​កូន ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ ចាំ​ស្អែក សឹម​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ប្រគល់​ជូន!»។

សូមមើលជំពូក ចម្លង




សុភា‌សិត 3:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ឥឡូវនេះ ចូរ​បង្ហើយ​ការ​នេះ​ចុះ​។ ដូចដែល​អ្នករាល់គ្នា​មាន​ចិត្តសង្វាត​ចង់​ធ្វើ​យ៉ាងណា ចូរឲ្យ​បង្ហើយ​យ៉ាងនោះ តាម​អ្វី​ដែល​អ្នករាល់គ្នា​មាន​ចុះ​។


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


ចូរបង្គាប់ពួកគេ​ឲ្យ​ធ្វើល្អ ឲ្យ​មានស្ដុកស្ដម្ភ​ខាងឯ​ការប្រព្រឹត្ត​ល្អ មាន​ចិត្តទូលាយ និង​មាន​ចិត្តចែករំលែក


យ៉ាងណាមិញ ខ្ញុំ​បាន​ចាត់​បងប្អូន​ឲ្យទៅ ដើម្បីកុំឲ្យ​អំនួត​របស់យើង​អំពី​អ្នករាល់គ្នា ទៅជាឥតប្រយោជន៍​ក្នុង​រឿង​នេះ​ឡើយ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀបចំ​ជាស្រេច ដូចដែល​ខ្ញុំ​បាន​និយាយ​មែន


នៅ​ពេលព្រឹក ចូរ​សាបព្រោះ​គ្រាប់ពូជ​របស់អ្នក​ចុះ ហើយ​នៅ​ពេលល្ងាច ក៏​កុំ​សម្រាក​ដៃ​របស់អ្នក​ដែរ ដ្បិត​អ្នក​មិន​ដឹង​ថា​មួយណា​នឹង​ចម្រើនឡើង​ឡើយ ថា​តើ​ការនេះ ឬ​ការនោះ ឬ​បើ​ការទាំងពីរ​នឹងបាន​ល្អ​ដូចគ្នា​។


កុំ​អួត​អំពី​ថ្ងៃស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​មាន​អ្វី​កើតឡើង​នោះ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម