Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 27:21 - ព្រះគម្ពីរខ្មែរសាកល

21 ឡរំលាយ​មាន​សម្រាប់​ប្រាក់ ហើយ​ឡដុត​មាន​សម្រាប់​មាស រីឯ​មនុស្ស​វិញ ត្រូវបានសាកល្បង​ដោយ​ពាក្យ​សរសើរ​អំពី​ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 មាន​ឡ​សម្រាប់​សម្រង់​ប្រាក់ ហើយ​មានភ្លើង​សម្រាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​កេរ្តិ៍​ឈ្មោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 មាន​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​មាន​ឡ​សំរាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ​សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​ការ​សសើរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 27:21
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ជា​ព្រះបន្ទូល​បរិសុទ្ធ គឺដូចជា​ប្រាក់​ដែល​ត្រូវបាន​រំលាយ​ក្នុង​ឡ​ដី ហើយ​បន្សុទ្ធ​ប្រាំពីរដង​។


ដ្បិត ឱ​ព្រះ​អើយ ព្រះអង្គ​បាន​ពិសោធ​យើងខ្ញុំ ព្រះអង្គ​បាន​បន្សុទ្ធ​យើងខ្ញុំ ដូច​បន្សុទ្ធ​ប្រាក់​!


ឡរំលាយ​មាន​សម្រាប់​ប្រាក់ ហើយ​ឡដុត​មាន​សម្រាប់​មាស រីឯ​ព្រះយេហូវ៉ា​ជា​អ្នក​ពិសោធ​ចិត្ត​។


យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕


ព្រះអង្គ​នឹង​គង់ចុះ​ដូចជា​ជាងទង និង​ដូចជា​អ្នក​ជម្រះ​ប្រាក់ ហើយ​ព្រះអង្គ​នឹង​ជម្រះ​កូនចៅ​លេវី គឺ​បន្សុទ្ធ​ពួកគេ​ដូច​បន្សុទ្ធ​មាស និង​ប្រាក់ នោះ​ពួកគេ​នឹង​ថ្វាយ​តង្វាយ​ដល់​ព្រះយេហូវ៉ា​ដោយ​សេចក្ដីសុចរិត​។


វេទនា​ហើយ កាលណា​មនុស្ស​ទាំងអស់​និយាយ​ល្អ​អំពី​អ្នករាល់គ្នា ដ្បិត​ដូនតា​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ដល់​ពួក​ព្យាការីក្លែងក្លាយ​យ៉ាងដូច្នោះដែរ​។


ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ប្លែកចិត្ត​នឹង​ការពិសោធដូចភ្លើង​ក្នុងចំណោម​អ្នករាល់គ្នា ដែល​មកដល់​ដើម្បី​សាកល្បង​អ្នករាល់គ្នា ហាក់ដូចជា​មាន​រឿង​ចម្លែក​កើតឡើង​ចំពោះ​អ្នករាល់គ្នា​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម