Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 25:6 - ព្រះគម្ពីរខ្មែរសាកល

6 កុំ​លើកតម្កើង​ខ្លួន​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច​ឡើយ ក៏​កុំ​ឈរ​នៅ​កន្លែង​អ្នកធំ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឯង​កុំ​បញ្ចើ​ខ្លួន​នៅ​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឈរ​នៅ​កន្លែង​របស់​អ្នក​ធំ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ហើយ​ក៏​កុំ​ចង់​បាន​កន្លែង​របស់​អ្នក​ធំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កុំ​ឲ្យ​ឯង​បញ្ចើ​ខ្លួន​នៅ​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ឈរ​នៅ​ទី​របស់​អ្នក​ធំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កុំ​ធ្វើ​ព្រហើន​ចំពោះ​ស្ដេច ហើយ​ក៏​កុំ​ចង់​បាន​កន្លែង​របស់​អ្នក​ធំ​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 25:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ចិត្ត​របស់ទូលបង្គំ​មិន​បាន​លើកខ្លួនឡើង ហើយ​ភ្នែក​របស់ទូលបង្គំ​មិន​បាន​ឆ្មើងឆ្មៃ​ឡើយ​! ទូលបង្គំ​មិន​បាន​ប៉ះពាល់​នឹង​សេចក្ដីដែល​ធំ​ពេក ឬ​អស្ចារ្យ​ពេក​សម្រាប់​ទូលបង្គំ​នោះ​ឡើយ​។


មាន​ចិត្ត​បន្ទាបខ្លួន​ជាមួយ​មនុស្ស​កម្សត់​ដ៏តូចទាប ប្រសើរ​ជាង​ចែក​ជ័យភណ្ឌ​ជាមួយ​មនុស្ស​ក្រអឺតក្រទម​។


ការដែល​ហូប​ទឹកឃ្មុំ​ច្រើន​ពេក មិន​ល្អ​ទេ ការស្វែងរក​សិរីរុងរឿង​របស់ខ្លួន ក៏​មិនមែន​ជា​សិរីរុងរឿង​ដែរ​។


យក​មនុស្ស​អាក្រក់​ចេញ​ពី​ព្រះភក្ត្រ​ស្ដេច នោះ​បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌​។


ព្រោះ​ការដែល​គេ​ប្រាប់​អ្នក​ថា​៖ “ចូរ​ឡើងមក​ទីនេះ” ប្រសើរ​ជាង​ការដែល​គេ​បន្ទាប​អ្នក​នៅចំពោះមុខ​អ្នកធំ​។


ទុកឲ្យ​អ្នកឯទៀត​សរសើរ​អ្នក​ចុះ គឺ​មិនមែន​មាត់​ខ្លួនឯង​ទេ ក៏​ទុកឲ្យ​អ្នកដទៃ​សរសើរ​វិញ គឺ​មិនមែន​បបូរមាត់​ខ្លួនឯង​ដែរ​។


“ផ្ទុយទៅវិញ កាលណា​អ្នក​ត្រូវគេ​អញ្ជើញ ចូរ​ទៅ​អង្គុយ​នៅ​កន្លែង​អន់ជាងគេ ដើម្បី​នៅពេល​អ្នក​ដែល​អញ្ជើញ​អ្នក​មក​ដល់ គាត់​នឹង​និយាយ​មក​អ្នក​ថា​: ‘សម្លាញ់​អើយ សូម​ឡើងមក​កន្លែងកិត្តិយស​មក៍!’ ពេលនោះ អ្នក​នឹង​មាន​កិត្តិយស​នៅមុខ​អស់អ្នក​ដែល​កំពុង​រួមតុអាហារ​ជាមួយ​អ្នក​។


“កាលណា​អ្នករាល់គ្នា​ត្រូវ​គេ​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ កុំ​អង្គុយ​នៅ​កន្លែងកិត្តិយស​ឡើយ ក្រែងលោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ដែល​មានកិត្តិយសជាង​អ្នក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម