Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 21:17 - ព្រះគម្ពីរខ្មែរសាកល

17 អ្នកដែល​ស្រឡាញ់​ការសប្បាយ​នឹងក្លាយជា​មនុស្ស​ខ្វះខាត ហើយ​អ្នកដែល​ស្រឡាញ់​ស្រា និង​ប្រេង នឹង​មិន​ក្លាយជាអ្នកមាន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឯ​អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ទៅ​ជា​មនុស្ស​ទាល់​ក្រ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា និង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ដែល​ភ្លើត‌ភ្លើន​នឹង​ការ​សប្បាយ​តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​អ្នក​ណា ដែល​ចូល​ចិត្ត​តែ​នឹង​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ជា​មនុស្ស​ទាល់​ក្រ​ទៅ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា ហើយ​នឹង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ដែល​ភ្លើត‌ភ្លើន​នឹង​ការ​សប្បាយ​តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 21:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ជា​ថ្លៃលោះ​សម្រាប់​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ទៀងត្រង់​។


ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ និង​ប្រេង នៅក្នុង​ផ្ទះ​របស់​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​មនុស្សល្ងង់​ស៊ីបង្ហិន​វា​វិញ​។


កុំ​ធ្វើជា​ម្នាក់​ក្នុងចំណោម​ពួក​ប្រមឹក​ស្រា ឬ​ធ្វើជា​ម្នាក់​ក្នុងចំណោម​ពួក​ល្មោភស៊ី​សាច់​ឡើយ


ដ្បិត​ពួក​ប្រមឹក និង​ពួក​ល្មោភស៊ី​នឹង​ធ្លាក់ខ្លួនក្រ ហើយ​សេចក្ដីងោកងុយ​នឹង​ស្លៀកពាក់ឲ្យ​ពួកគេ​ដោយ​សម្លៀកបំពាក់កណ្ដាច​។


រីឯ​ស្ត្រីមេម៉ាយ​ដែល​រស់នៅតាមអំពើចិត្ត ទោះបីជា​នៅរស់​ក៏ដោយ ក៏​ដូចជា​ស្លាប់​ហើយ​។


មនុស្សក្បត់ មនុស្ស​តក់ក្រហល់ មនុស្ស​មានចិត្តធំ មនុស្ស​ស្រឡាញ់ការសប្បាយ​ជាជាង​ស្រឡាញ់ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម