Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 21:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ឃ្លាំមើល​ផ្ទះ​របស់​មនុស្ស​អាក្រក់​; ព្រះអង្គ​ផ្ដួលរំលំ​មនុស្ស​អាក្រក់​ឲ្យ​វិនាស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មនុស្ស​សុចរិត​រមែង​ពិចា‌រណា​មើល វង្ស​របស់​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ​ដ៏​សុចរិត​តែងតែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​ឲ្យ​គេ​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មនុស្ស​សុចរិត​រមែង​ពិចារណា​មើល​វង្ស​នៃ​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ​ដ៏​សុចរិត​តែងតែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​ឲ្យ​គេ​អន្តរាយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 21:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះ​បំផ្លាញ​ទីក្រុង​នានា​នៃ​វាលទំនាប ព្រះ​បាន​នឹកចាំ​អំពី​អ័ប្រាហាំ ព្រះអង្គ​ក៏​នាំ​ឡុត​ចេញ​ពី​កណ្ដាល​មហន្តរាយ ពេល​រំលាយ​ទីក្រុង​នានា​ដែល​ឡុត​បាន​រស់នៅ​នោះ​។


តើ​នរណា​មានប្រាជ្ញា​? ចូរឲ្យ​អ្នកនោះ​យកចិត្តទុកដាក់​នឹង​សេចក្ដីទាំងនេះ ហើយ​យល់ច្បាស់​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចុះ​!​៕


ដោយហេតុនេះ ព្រះ​នឹង​ផ្ដួលរំលំ​អ្នក​ជាដរាប ព្រះអង្គ​នឹង​ចាប់​អ្នក ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​រោង ព្រះអង្គ​នឹង​រម្លើង​អ្នក​ពី​ស្ថានមនុស្សរស់​។ សេឡា


សេចក្ដីសុចរិត​ការពារ​ផ្លូវ​របស់​មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែ​សេចក្ដីអាក្រក់​បំផ្លាញ​មនុស្សបាប​។


ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​បំផ្លាញ រីឯ​រោង​របស់​មនុស្ស​ទៀងត្រង់​នឹង​លូតលាស់​ឡើង​។


មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។


នៅពេល​មនុស្ស​អាក្រក់​កើនឡើង ការបំពាន​ក៏​កើនឡើង​ដែរ ប៉ុន្តែ​មនុស្ស​សុចរិត​នឹង​ឃើញ​ការដួលរលំ​របស់ពួកគេ​។


ប៉ុន្តែ​ព្រះ​មិន​បាន​សព្វព្រះហឫទ័យ​នឹង​មនុស្ស​ភាគច្រើន​ក្នុង​ពួកគាត់​ឡើយ ដូច្នេះ​ពួកគាត់​ក៏​ដួលស្លាប់​នៅ​ទីរហោស្ថាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម