Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:4 - ព្រះគម្ពីរខ្មែរសាកល

4 មនុស្សដែល​ធ្វើអាក្រក់​យកចិត្តទុកដាក់​នឹង​បបូរមាត់​ទុច្ចរិត​; មនុស្សភូតភរ​ស្ដាប់តាម​អណ្ដាត​នៃ​សេចក្ដីអន្តរាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត​ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្ដាត​កាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 មនុស្ស​មាន​បំណង​អាក្រក់​រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួល‌បង្កាច់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត‌ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្តាត​កាច។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 មនុស្ស​មាន​បំណង​អាក្រក់​រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួល‌បង្កាច់។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្សខ្វះចំណេះដឹង ចេះតែ​ជឿ​ពាក្យ​ទាំងអស់ រីឯ​មនុស្ស​ឆ្លាតវៃ​យល់ច្បាស់​នូវ​ជំហាន​របស់ខ្លួន​។


ពួកដែល​បោះបង់ចោល​ក្រឹត្យវិន័យ សរសើរ​មនុស្ស​អាក្រក់ រីឯ​អ្នកដែល​កាន់តាម​ក្រឹត្យវិន័យ តទល់​នឹង​ពួកគេ​។


ជា​អ្នកដែល​និយាយ​នឹង​អ្នកមើលឆុត​ថា​៖ “កុំ​មើល​ឡើយ​!” ហើយ​និយាយ​នឹង​ព្យាការី​ថា​៖ “កុំ​ព្យាករ​សេចក្ដី​ទៀងត្រង់​ដល់​យើង​ឡើយ​! ចូរ​ប្រាប់​ពាក្យបញ្ជោរ​ដល់​យើង ចូរ​ព្យាករ​សេចក្ដីបោកបញ្ឆោត​វិញ​!


ពួកគេ​ជារបស់​ពិភពលោក ដូច្នេះ​ពួកគេ​និយាយ​ខាង​ពិភពលោក ហើយ​ពិភពលោក​ក៏​ស្ដាប់តាម​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម