សុភាសិត 15:11 - ព្រះគម្ពីរខ្មែរសាកល11 សូម្បីតែស្ថានមនុស្សស្លាប់ និងស្ថាននរកក៏ចំហនៅចំពោះព្រះយេហូវ៉ា ចុះទម្រាំចិត្តរបស់មនុស្សលោកវិញ តើចំហអម្បាលម៉ានទៅទៀត! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស នោះប្រាកដច្បាស់នៅចំពោះ ព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃមនុស្សទាំងអស់ជាតិ តើច្បាស់ជាជាងអម្បាលម៉ានទៅទៀត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះអម្ចាស់ជ្រាបអ្វីៗនៅស្ថានមច្ចុរាជ និងនៅនរកអវិចី ចំណែកឯចិត្តមនុស្សវិញ ព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស នោះប្រាកដច្បាស់នៅចំពោះព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃអស់ទាំងមនុស្សជាតិ តើច្បាស់ជាជាងអំបាលម៉ានទៅទៀត។ សូមមើលជំពូកអាល់គីតាប11 អុលឡោះតាអាឡាជ្រាបអ្វីៗពីការស្លាប់ និងអ្វីៗដែលនៅនរ៉កា ចំណែកឯចិត្តមនុស្សវិញ ទ្រង់រឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។ សូមមើលជំពូក |
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។